ព័ត៌មានអន្តរជាតិ

ពន្ធដាក់ទណ្ឌកម្មរបស់អឺរ៉ុប លើរថយន្ត EV របស់ចិន គឺជាកំហុស

xinhua

ព្រុចសែល៖ តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​គិត​គូរ​ផ្នែក​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប្រ៊ុចសែល Bruegel បានឲ្យដឹងថា ពន្ធគយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីពីថ្មរបស់ចិន (EVs) គឺជាកំហុសដែលនឹងបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ។

គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានអនុម័តការបោះឆ្នោតមួយ ដើម្បីដាក់ទណ្ឌកម្មពន្ធលើរថយន្ត EVs របស់ចិន ដែលបង្កឱ្យមានការរិះគន់ពីបណ្តាប្រទេសអឺរ៉ុបមួយចំនួន និងឧស្សាហកម្មរថយន្ត ដែលព្រមានថាការផ្លាស់ប្តូរនេះ អាចកើនឡើងប្រឆាំងនឹងការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។

ទោះបីជាគណៈកម្មការបានឲ្យដឹងថា ខ្លួនទទួលបានការគាំទ្រជាចាំបាច់ពីរដ្ឋជាសមាជិកក៏ដោយ សមាជិកសហភាពអឺរ៉ុបចំនួន ១២នាក់ បានបដិសេធការបោះឆ្នោត ហើយ ៥នាក់បានបោះឆ្នោតប្រឆាំងនឹងការសម្រេចចិត្តនេះ។

Bruegel បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ពន្ធដាក់ទណ្ឌកម្ម “នឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋសហភាពអឺរ៉ុប ច្រើនជាងជួយពួកគេ ហើយពួកគេនឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តអឺរ៉ុប” ។

ពន្ធគយនេះនឹងរារាំងអ្នកផលិតអឺរ៉ុប ពីសម្ពាធប្រកួតប្រជែងជាសកល ហើយលើកទឹកចិត្តពួកគេពីការអភិវឌ្ឍខ្សែសង្វាក់តម្លៃរួមបញ្ចូលគ្នាជាមួយដៃគូចិន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top