កីឡា

អង់គ្លេស បរាជ័យចុងម៉ោងក្នុងការប្រកួតប៉ះក្រិកពានរង្វាន់ Nations League

afp

ការប្រកួតជើងទី ១ រវាងក្រុមជម្រើសជាតិអង់គ្លេសនិងក្រុមជម្រើសក្រិកយប់មិញបានបញ្ចប៉ទៅទាំងដែលលទ្ធផលចាញ់ឈ្នះត្រូវបានធ្វើឡើងនៅចុងម៉ោងទៅហើយ។

ក្រិកនាំមុខមុនតាំងពីនាទីទី៤៩ ដើមតង់ទី២ ដោយកីឡាករ Vangelis ប៉ុន្តែលទ្ធផលនេះបានអូសបន្លាយដល់នាទីទី៨៧ ទើបកីឡាករ Bellingham អាចតាមស្មើមកវិញបានហើយការប្រកួតបានបន្តដល់ចុងម៉ោងនាទីទី៩០ ទើបកីឡាករ Vangelis ដដែលអាចបន្ថែមបាន១គ្រាប់ជ័យជំនះ។

លទ្ធផល ២ ទល់នឹង ១នឹងធ្វើឲ្យក្រិកមានអទិភាពជាងក្នុងការប្រកួតនៅជើងទី២ ក្នុងពូល F នេះ។អង់គ្លេសនឹងត្រូវប្រកួតប៉ះក្រិកម្តងទៀតនៅថ្ងៃទី១៥ ខែវិច្ឆិកា វេលាម៉ោងប្រមាណជា ២ និង ៤៥នាទីព្រឹក។

យ៉ាងណាក្តីបច្ចុប្បន្នក្រិកកំពុងឈរនៅកំពូលតារាងបណ្តោះអាសន្នមា ៩ពិន្ទុពេញក្នុងដៃខណៈដែលអង់គ្លេសមានត្រឹមតែ ៦ពិន្ទុឈរនៅលេខរៀងទី២៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top