កីឡា

ឥណ្ឌូណេស៊ី បានទទួលជ័យជម្នះជាប្រវត្តិសាស្ត្រ ក្នុងការប្រកួតជម្រុះ World Cup ជាមួយបារ៉ែន

AFC

បារ៉ែន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នៅតែមិនស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតជម្រុះ World Cup ជុំទី៣ បន្ទាប់ពីក្រុមនេះតាមស្មើម្ចាស់ផ្ទះបារ៉ែននៅនាទីចុងក្រោយនៃការប្រកួតកាលពីយប់ថ្ងៃព្រហស្បតិ៍។

ឥណ្ឌូណេស៊ីកំពុងនាំមុខ ២-១ ក្នុងពហុកីឡដ្ឋានជាតិបារ៉ែន ហើយជិតដល់ការទទួលជ័យជម្នះលើកដំបូងមិនធ្លាប់មានក្នុងការប្រកួតជម្រុះ World Cup លើកទី៣ នៅពេលអាជ្ញាកណ្តាលបានប្រកាសថានឹងមានម៉ោងបន្ថែម ៦ នាទី។ ការប្រកួតឈានដល់ ៦ នាទីបានកន្លងផុតទៅ ប៉ុន្តែអាជ្ញាកណ្តាលមិនបានផ្លុំកញ្ចែចុងក្រោយឡើយ ហើយនៅនាទីទី៩ ជាឱកាសសម្រាប់ស៊ុតបារ៉ែនបញ្ចូលទីតាមស្មើ ២-២ ។

គ្រូបង្វឹករបស់ឥណ្ឌូនេស៊ីបានខឹងសម្បារ នៅពេលឲ្យអាជ្ញាកណ្តាលអនុញ្ញាតឲ្យម៉ោងបន្ថែមច្រើនពេក ហើយជំនួយការរបស់គ្រូបង្វឹក Shin Tae-yong ត្រូវបានបណ្តេញចេញ ដោយសារមានប្រតិកម្មខ្លាំងពេក។ ក្រោយពីតាមស្មើរបស់បារ៉ែន ឥណ្ឌូណេស៊ីបានព្យាយាមវាយបកវិញយ៉ាងលឿន ប៉ុន្តែអាជ្ញាកណ្តាលបានផ្លុំកញ្ចែចុងក្រោយ។ ឥណ្ឌូណេស៊ីបានខកខានការទទួលជ័យជម្នះ និងឱកាសដណ្ដើមចំណាត់ថ្នាក់លេខ២ ក្នុងពូល C ។

សម្រាប់ការប្រកួតនេះ គ្រូបង្វឹក Shin បានដាក់ក្រុមជាមួយនឹងកីឡាករមានដើមកំណើតឥណ្ឌូណេស៊ី ១០នាក់ ដែលកើតនៅហូឡង់ បែលហ្សិក និងអេស្ប៉ាញ។ កីឡាករតែម្នាក់គត់ដែលមានសញ្ជាតិឥណ្ឌូនេស៊ី ១០០ភាគរយ គឺខ្សែបម្រើ Malik Risaldi។ ទោះបីជាមានក្រុមបែបនេះក៏ដោយ លោក Shin មិនបានប្រថុយនឹងការប្រកួតបើកចំហជាមួយបារ៉ែនទេ ប៉ុន្តែបានជ្រើសរើសការវាយលុកបាល់ទាត់ជាមួយនឹងទម្រង់ ៥-៤-១ ៕

Most Popular

To Top