សិល្បៈ និង កម្សាន្ត

លោក វ៉ាត់ ចំរើនបានស្វាគមន៍ និងជួបសំណេះសំណាលជាមួយក្រុអត្តពលិកយុទ្ធគុនចម្រុះខ្មែរបុរាណ ចំនួន ២៥០ នាក់ត្រៀមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានស្វាគមន៍ និងជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីមកពីបណ្តាលខេត្តនានាចំនួន ២៥០ នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីចូលរួមការរៀបចំប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”លើកទី១នេះ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះខ្មែរបុរាណជាង ២៥០នាក់ បានមកដល់ទីលានប្រកួតជាផ្លូវការហើយ រូបលោកបានជួបសំណេះសំណាលចាស់ព្រទ្ធាចារ្យ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី មុននឹងពួកគាត់ចេញដំណើរទៅកន្លែងស្នាក់នៅត្រៀមការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”។

ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ចូលរួមទស្សនាដោយសេរីនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩:០០នាទីព្រឹក ដល់ម៉ោង ២០:០០នាទីយប់ សូមមកគាំទ្រយុទ្ធគុនដូនតាខ្មែរ៕

ដោយ៖ លី ភីលីព

Most Popular

To Top