កីឡា

អូម៉ង់ថ្កោលទោស អ្នកគាំទ្រ ឥណ្ឌូនេស៊ី ចំពោះការបំភិតបំភ័យ អាជ្ញាកណ្តាល

VN Express

អូម៉ង់ ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សមាគមកីឡាបាល់ទាត់អូម៉ង់ (OFA) បាននិយាយការពារ អាជ្ញាកណ្តាល លោក Ahmed Al Kaf និងជំនួយការរបស់គាត់ បន្ទាប់ពីពួកគេបានធ្វើការ ប្រកួតរវាងបារ៉ែន និងឥណ្ឌូណេស៊ីក្នុងវគ្គជម្រុះទី ៣ នៃការប្រកួតបាល់ទាត់ ពិភពលោកឆ្នាំ ២០២៦ មានលទ្ធផលស្មើ ២-២ ។

សមាគមកីឡាបាល់ទាត់អូម៉ង់ (OFA) ថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងបំផុត ចំពោះការវាយប្រហារ ដោយគ្មានការបង្កហេតុ និងការប្រើភាសាគម្រាមកំហែង និងបំភិតបំភ័យចំពោះអាជ្ញាកណ្តាលអន្តរជាតិ អូម៉ង់ លោក Ahmed Al-Kaf និងជំនួយការរបស់គាត់ ។

OFA ជឿជាក់ថា លោក Al Kaf ធ្វើបានល្អដោយរក្សាតម្លៃ ដែលរំពឹងទុក របស់អាជ្ញាកណ្តាលរបស់ FIFA ។ សហព័ន្ធសង្កត់ធ្ងន់ថា ក្រុមអាជ្ញាកណ្តាលអូម៉ង់ បានរក្សានូវវិជ្ជាជីវៈ តម្លាភាព សុចរិតភាព និងភាពមិនលម្អៀង នៃកម្រិតខ្ពស់បំផុត ស្របតាមស្តង់ដារអន្តរជាតិ។

ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុង ពេលប្រកួតម្ចាស់ផ្ទះបារ៉ែន ជាមួយឥណ្ឌូនេស៊ី ក្នុងជុំទី៣ នៃពូល C កាលពីថ្ងៃទី ១០ ខែតុលា។ តង់ទី២ នៃការប្រកួតបានបន្ថែម ម៉ោង ៦ នាទី ដោយឥណ្ឌូនេស៊ីនាំមុខ ២-១ ប៉ុន្តែអាជ្ញា កណ្តាល Ahmed Al Kaf បានបន្តការប្រកួតលើស ពីពេលវេលា ដែលបានកំណត់។ នៅនាទីទី ៩៨ និង ៤០ វិនាទី កីឡាករ Mohamed Marhoon បានរកគ្រាប់បាល់តាមស្មើពីការទាត់ជ្រុង ៕

Most Popular

To Top