ព័ត៌មានអន្តរជាតិ

ប៉ូលិសឥណ្ឌាចាប់ ខ្លួនអនីតិជន ពីបទគម្រាមបំផ្ទុះគ្រាប់បែក ដល់ជើងហោះហើរ តាមអ៊ីនធើណេត

VN Express

ឥណ្ឌា ៖ រដ្ឋមន្ត្រីអាកាសចរណ៍ ឥណ្ឌាបាននិយាយថា ប៉ូលីសនៅទីក្រុង Mumbai របស់ប្រទេសឥណ្ឌា Mumbai បានចាប់ខ្លួនអនីតិជនម្នាក់ ដោយចោទប្រកាន់ ពីបទបានបង្ហោះ ការគំរាមកំហែងបំផ្ទុះគ្រាប់បែក តាមអ៊ីនធើណេត ដល់ជើងហោះហើរចំនួន ៣ កាលពីដើមសប្តាហ៍នេះ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។

ក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌានៅខែនេះ បានទទួលការគំរាមកំហែង ដល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ពួកគេ ដែលទាំងអស់នេះ ជាការជូនដំណឹងមិនពិត។

លោក Ram Mohan Naidu Kinjarapu រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលរបស់ប្រទេសបាននិយាយលើសារបង្ហោះនៅលើ X កាលពីថ្ងៃពុធថា ថ្កោលទោសយ៉ាងខ្លាំង ចំពោះការគំរាមកំហែង គ្រាប់បែកនាពេលថ្មីៗនេះ ចំពោះក្រុមហ៊ុន អាកាសចរណ៍ឥណ្ឌា ។ យើងកំពុងតាមដាន យ៉ាងដិតដល់នូវស្ថានភាព និងធានាថារាល់វិធានការ ចាំបាច់ត្រូវបាន ចាត់វិធាន ការប្រឆាំង នឹងសកម្មភាពបែបនេះ ។ ជននោះត្រូវបានចាប់ខ្លួនជាអនីតិជន ដែលមានអាយុក្រោម ១៨ឆ្នាំ ហើយមិនបានបញ្ចេញឈ្មោះទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការគំរាមកំហែងគ្រាប់បែកត្រូវបានធ្វើឡើងពីគណនីមួយនៅលើ X និងចោទប្រកាន់ថា ជើងហោះហើរ IndiGo ចំនួន ២ គឺមួយទៅ Muscat និងមួយទៀតទៅ Jeddah និង Air India មួយទៅញូវយ៉កមានពួកសកម្មប្រយុទ្ធប្រដាប់ដោយគ្រឿងផ្ទុះ។

នេះបើយោងតាមការគណនា របស់ Reuters ថា យ៉ាងហោចណាស់ជើងហោះហើរចំនួន ៨ នៃក្រុមហ៊ុនអាកាសចរណ៍ ឈានមុខគេ IndiGo ត្រូវបានទទួលរងការគំរាមកំហែង។ យន្តហោះ Spicejet ចំនួន ៣ គ្រឿង Vistara ពីរ និង Air India ចំនួន ៤ ក៏បានទទួលសារស្រដៀងគ្នាតាមអ៊ីនធឺណិតក្នុងសប្តាហ៍នេះផងដែរ ។

ក្រុមហ៊ុនអាកាសចរណ៍ Air India បាននិយាយថា ជើងហោះហើររបស់ខ្លួនពីទីក្រុង New Delhi ទៅកាន់ទីក្រុង Chicago ត្រូវបានបង្ខំឲ្យចុះចត នៅប្រទេស កាណាដាកាលពីថ្ងៃពុធ បន្ទាប់ពីការគំរាមកំហែង ផ្នែកសុវត្ថិភាព ត្រូវបានបង្ហោះ តាមអ៊ីនធើណេត ។ ក្រោយមកអ្នកដំណើរ ត្រូវបានគេដឹក ទៅកាន់គោលដៅរបស់ខ្លួន ដោយយន្តហោះទ័ពអាកាសកាណាដា។

ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា Air India កត់សម្គាល់ថា ខ្លួន និងក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកផ្សេងទៀត បានទទួលរងការគំរាមកំហែងជាច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

យោងតាមកាសែត Economic Times របស់ឥណ្ឌាបានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងពង្រឹងសន្តិសុខ នៅលើជើងហោះហើរអន្តរជាតិ ដោយ ដាក់ពង្រាយទាហានជើងមេឃបន្ថែមទៀត ជាបុគ្គលិកប្រដាប់អាវុធក្នុង សម្លៀកបំពាក់សាមញ្ញ៕

Most Popular

To Top