ព័ត៌មានអន្តរជាតិ

កូនស្រីរបស់អ្នកដឹកនាំរឿងលោក Clint Eastwood នាង Francesca ត្រូវបានចាប់ខ្លួនពីបទហិង្សាក្នុងគ្រួសារ

Francesca's Instagram

អាមេរិក៖ តារាសម្តែងជនជាតិអាមេរិក នាង Francesca Eastwood ដែលជាកូនស្រីរបស់អ្នកដឹកនាំរឿង និងជាតារាសម្តែង លោក Clint Eastwood ត្រូវបានចាប់ខ្លួននៅ Beverly Hills ពីបទហិង្សាក្នុងគ្រួសារ បន្ទាប់ពីមានការចោទប្រកាន់ថា បានរួមភេទជាមួយមិត្តប្រុសរបស់នាង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

នេះបើយោងតាម TMZ  បានប្រាប់ឲ្យដឹងថា ក្រោយចាប់ខ្លួន នាងត្រូវបានគេដោះលែងវិញ បន្ទាប់ពីប្រកាសប្រាក់ធានាចំនួន ៥០,០០០ដុល្លារ។ ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលជម្លោះពាក្យសម្ដីរវាងនាង Francesca និងមិត្តប្រុសរបស់នាងបានកើនឡើង ខណៈពួកគេកំពុងបើកបរឆ្លងកាត់ Beverly Hills ។ ចំណែកមិត្តប្រុសបាននិយាយថា លោកបានទាក់ទងប៉ូលីសដែលណែនាំលោកឲ្យទៅជួបមន្ត្រីនៅនាយកដ្ឋានប៉ូលីស Beverly Hills ។

អនុសេនីយ៍ទោ Andrew Myers បានប្រាប់ Fox News Digital ថា មន្រ្តីបានធ្វើការស៊ើបអង្កេតមួយ ហើយផ្អែកលើសេចក្តីថ្លែងការណ៍ និងការរងរបួស Francesca Ruth Fisher Eastwood នៃ Los Angeles ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែតុលា សម្រាប់បទឧក្រិដ្ឋ PC 273.5 អំពើហិង្សាក្នុងគ្រួសារ” ។

អត្តសញ្ញាណរបស់មិត្តប្រុសរបស់នាងមិនត្រូវបានបង្ហាញឡើយ ហើយទាំងអ្នកតំណាងរបស់លោក Clint និងនាង Francesca មិនបានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ។

នាង Francesca ថ្មីៗនេះត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងជាមួយគ្រូផ្ទាល់ខ្លួន Alexander Wraith ដែលនាងមានកូនប្រុសម្នាក់ឈ្មោះ Titan Wraith Eastwood ។ ក្នុងឆ្នាំ២០១៣ នាងបានរៀបការយ៉ាងខ្លីជាមួយលោក Jordan Feldstein ជាបងប្រុសចុងរបស់តារាសម្តែង Jonah Hill ទោះបីជាអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានលុបចោល បន្ទាប់ពីត្រឹមតែមួយសប្តាហ៍ក៏ដោយ៕

Most Popular

To Top