តើអ្នកដឹងទេថា អ្នកតែងតែប៉ះពាល់ ជាមួយជាតិពុកគ្រប់ទីកន្លែង នៅក្នុងពិភពលោកដ៏ទំនើបសព្វថ្ងៃនេះ មិនថាបរិយាកាសដែលអ្នកដកដង្ហើម ទឹកដែលអ្នកញុំា សាប៊ូកក់សក់ និងផលិតផលថែរក្សាស្បែករបស់អ្នក និងអាហារដែលអ្នកទទួលទាន សុទ្ធតែជាផ្ទុកដោយសារធាតុពុល ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក ។
វាអាចប៉ះពាល់ដល់ថាមពលមេតាប៉ូលីស របស់រាងកាយ និងអ័រម៉ូន ប្រព័ន្ធរំលាយអាហារ និង កំរិតនៃថាមពលរាងកាយរបស់អ្នក។
ដោយឡែក មានវិធីម្យ៉ាងដែលអ្នកគួរតែធ្វើរៀងរាល ព្រឹកបន្ទាប់ភ្ញាក់ពីគេងក្នុងរយៈពេលតែមួយនាទី ដើម្បីជួយកំចាត់សារជាតិពុលទាំងនោះ និងជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានភាពប្រសើរឡើង ព្រមទាំងជួយបង្កើនថាមពលមេតាប៉ូលីសរបស់រាងកាយ។ តើវិធីនោះគួរធ្វើឡើងយ៉ាងដូចម្តេច?
ជាក់ស្តែងបន្ទាប់ពីអ្នកងើបពីគេងរៀងរាល់ថ្ងៃ អ្នកគួរច្របាច់ក្រូចឆ្មារមួយចំហៀង ទៅក្នុងទឹកក្តៅឧណ្ណៗមួយកែវ ហើយទទួលទាន ដើម្បីឲ្យថាមពល និងប្រព័ន្ធរំលាយអាហាររបស់រាងកាយមានដំណើរការល្អ។ អ្នកគួរតែទទួលទានវាយ៉ាងហោចណាស់ឲ្យបាន ១០នាទីមុនពេលទទួលទានអាហារពេលព្រឹករៀងរាល់ថ្ងៃ។
ជាពិសេសការទទួលទានទឹកក្រូចឆ្មារជាមួយទឹកក្តៅរាងរាល់ព្រឹក ក៏មានប្រសិទ្ធភាពក្នុងការសំរកទំងន់ផងដែរ ដោយវាអាចជួយសំរួលដល់តុល្យភាពអ័រម៉ូន និងកំចាត់ជាតិពុលនៅក្នុងរាងកាយ។
ដោយ៖ ហង្ស សុបញ្ញា