សុខភាព និង ផ្លូវភេទ

ទំលាប់សាមញ្ញ៣ ដែលអាចបំផ្លាញក្រលៀនរបស់អ្នកយ៉ាងធ្ងន់ធ្ងរ

askdrnandi

ក្រលៀនគឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយ ដែលវាមានតួនាទី ច្រោះឈាម ផលិតអ័រម៉ូន ស្រូបយកជាតិរ៉ែ ផលិតទឹកនោម បញ្ចេញជាតិពុល និងបញ្ចេញអាស៊ីត។ ហេតុដូច្នេះហើយ យើងគួរតែថែរក្សាវាឲ្យបានល្អ។

ជាក់ស្តែងមានទំលាប់ ១០ យ៉ាងដែលអាចផ្តល់គ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រលៀនរបស់អ្នក ដោយអ្នកនឹកស្មានមិនដល់។

១. មិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់
ក្រលៀនរបស់អ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រោះឈាម និងបច្ចេញជាតិពុល ព្រមទាំងបញ្ចេញកាកសំណល់នៅក្នុងខ្លួនផ្សេងៗ។ នៅពេលដែលអ្នកមិនបានទទួលទានឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ ជាតិពុលនៅក្នុងរាងកាយរបស់អ្នកនឹងកើនឡើង ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រលៀន។

២. ទទួលទានប្រៃខ្លាំងពេក
រាងកាយរបស់អ្នកត្រូវការសូដ្យូម ឬ អំបិលដើម្បីឲ្យមានដំណើរការបានល្អ។ ជាមួយគ្នានេះដែរ ការទទួលទានប្រៃពេក អាចនាំឲ្យមានជំងឺលើសឈាម និងធ្វើឲ្យក្រលៀនរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយ អ្នកមិនត្រូវទទួលទានជាប្រៃឲ្យលើសពី ៥ក្រាម ក្នុងមួយថ្ងៃនោះឡើយ។

៣. មិនត្រូវទទួលទានជាតិស្ករច្រើន
ការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា អ្នកទទួលទានជាតិស្ករច្រើន អាចបង្កើតឲ្យមានជាតិប្រូតេអ៊ីននៅក្នុងទឹកនោម។ ការមានជាតិប្រូតេអ៊ីននៅក្នុងទឹកនោម ជាសញ្ញាដែលធ្វើឲ្យយើងដឹងថា ក្រលៀនធ្វើការមិនប្រក្រតី៕

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top