កីឡា

កីឡា ១២ ប្រភេទចាប់ផ្តើមការ ប្រកួតមុនគេ ក្នុងការប្រកួតកីឡាជាតិ លើកទី៤ និងការប្រកួតកីឡាជាតិ ជនពិការលើកទី២ ឆ្នាំ២០២៤

ភ្នំពេញ ៖ ប្រភេទកីឡា ១២ ប្រភេទនឹងចាប់ផ្តើមការ ប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាជាតិលើកទី៤ និងការប្រកួតកីឡាជាតិ ជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទផ្លូវការ “កីឡាជាតិ ដើម្បីព្រែកជីក ហ្វូណនតេជោ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ប្រភេទកីឡាទំាង ១២ រួមមានកីឡាបាល់បោះ កីឡាបាល់ទះ កីឡាបាល់ទាត់ កីឡាចំបាប់ កីឡាតេក្វាន់ដូ
WT កីឡាវាយ កូនបាល់ កីឡាវ៉ូវីណាម កីឡាការ៉ាតេ កីឡាសីដក់ កីឡាអុកចត្រង្គ កីឡាហុងគី និងកីឡាជី
ជឺស៊ូ ដោយប្រភេទកីឡាខ្លះ នឹងធ្វើការប្រកួតជាផ្លូវការ ចាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ តទៅនៅតាមទី
ទីលានប្រកួតដែលបាន កំណត់ដោយគណៈកម្មការ។

ការប្រកួត ១៧ ទីលានដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក សាកលវិទ្យាល័
យភូមិន្ទភ្នំពេញ មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា គណៈកម្មាធិ
ការជាតិអូឡាំពិកកម្ពុជា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាល័យបឹងត្របែកហ្គ្រេនភ្នំពេញ The
Peak Mall អគាខេមរានី មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន
វិទ្យាល័យ ច្បារ អំពៅ វិទ្យាល័យបឹងកេងកង ក្លឹបប៊ីយ៉ាផ្សារដេប៉ូ និងមជ្ឈមណ្ឌលជាតិនៃជនពិការតេជោ សែ
ន។

មានប្រភេទកីឡា ចំនួន៣៦ រួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាលគុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិ-ន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ានិងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និង វ៉ូវីណាម មានវិញ្ញាសា ចំនួន ៣២៨
ចំណែកកីឡា ជាតិ ជនពិការលើកទី២ មានចំនួន១៣ ៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិចត្រូនិចជនពិការ មានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើនឹង ៣៨៣ វិញ្ញាសា៕
ដោយ៖លី ភីលីព

Most Popular

To Top