កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខ្សែការពារស្លាប របស់ក្រុមមេឃខៀវ Manchester City គឺកីឡាករ Joško Gvardiol រកបានមួយគ្រាប់ ជួយក្រុមរបស់ខ្លួន យកឈ្នះទៅលើក្រុម កញ្ជ្រោង Wolverhamton Wanderers ២-១ នៅទឹកដីរបស់ក្រុមកញ្ជ្រោង ។
បើបូកទាំង១គ្រាប់នោះទៀតពេលនេះ Joško Gvardiolបានក្លាយជាខ្សែការពារ ដែលកំពុងស្ថិតនៅលើគេហើយ ដែលរកបានគ្រាប់បាល់រហូតដល់ទៅ៦ នាមជាខ្សែការពារក្នុងឆ្នាំ២០២៤ ។ ចំនួននេះគ្មានខ្សែការពាររូបណា នៅអង់គ្លេសទាន់ធ្វើបានទេគិតត្រឹមពេលនេះ។
សូមបញ្ជាក់ថា គ្រាប់បាល់៦គ្រាប់នេះគឺបូកសរុបទាំងអស់គ្រប់កម្មវិធីដែល Joško Gvardiol ចូលរួមប្រកួតប្រជែងខណៈនៅ English Premier League អ្នកដែលរកបានគ្រាប់ បាល់បានច្រើនជាងគេគឺ ១-Erling Haaland របស់ Man City ដែលរកបាន១០គ្រាប់២-Cole Palmer របស់ Chelsea រកបាន៦គ្រាប់ ៣- Bryan Mbeumo របស់ Brentford រកបាន៦គ្រាប់។