សុខភាព និង ផ្លូវភេទ

តិចច្រឡំ ការទទួលទានកាហ្វេ មិនអាចសម្រកទម្ងន់បានទេ

អាមេរិក ៖ ប្រភេទកាហ្វេ ដែលអាចសម្រក ទម្ងន់បានគឺ Coffee Ligne ដែលជាភេសជ្ជៈ អាចបញ្ចុះទម្ងន់ ដោយមិនចាំបាច់ប្រឹង និងមិនចាំបាច់ផ្លាស់ ប្តូរទម្លាប់អ្វីទាំងអស់ ។

នេះបើយោងតាមគេហទំព័រព័ត៌មាន សុខភាពអាមេរិក Health News ចេញផ្សាយនៅថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។

-កាហ្វេថ្នាំ Coffee Ligne ប្រសិនបើកាហ្វេ Coffee Ligne ជាកាហ្វេប្លែកគេ ក៏ព្រោះតែរូមជាមួយកាហ្វេអ៊ីន (កាហ្វេ ស) ដែលមានអំពើទៅលើស រីរាង្គទាំងអស់ និងអំណោយផលដល់ការសម្រកទំងន់ ។

សារធាតុហ្គារ៉ាណា និងអ៊ីនុយលីន នៃកាហ្វេអាចជួយឲ្យយើងឆាប់ឆ្អែត ។ មិនតែប៉ុណ្ណោះ វាអាចជួយឲ្យអ្នកកាត់ បន្ថយចំណង់ឃ្លានស្ករ
និងការឃ្លានរមូលពោះ ទៅចន្លោះពេលបរិភោគ អាហារដូច្នេះជាមួយ Coffee Ligne ២ស្លាបព្រាកាហ្វេ ធ្វើឲ្យសរីរាង្គរបស់អ្នកបាត់ឃ្លាន។

-ផឹកបីពែងក្នុងមួយថ្ងៃ
មនុស្សមួយចំនួនជឿជាក់ និងនិយាយប្រាប់ខ្លួនឯងថា ដើម្បីសម្រកទំងន់ត្រូវហាត់ប្រាណឲ្យបានច្រើន និងទទួលទានអាហារតិច។
ក៏ប៉ុន្តែពួកគេមិនបានដឹងថា កាហ្វេអ៊ីនជាភ្នាក់ងារដ៏ល្អមួយក្នុងការដុតបំផ្លាញកាឡូរីទេ។

ពេលនេះជាមួយនឹង Coffee Ligne អ្នកអាចយកទៅលាយជាមួយកាហ្វេ ដើម្បីក្លាយជាភេសជ្ជៈផឹកយ៉ាងឆ្ងាញ់ ដែលជាមធ្យោបាយ សាមញ្ញបំផុតក្នុងការបង្កើនការប្រើប្រាស់ថាមពល ១០ភាគរយ នៅពេលសម្រាក។ អ្នកគួរតែទទួលទាន Coffee Ligne ៣ពែងក្នុងមួយថ្ងៃ
ដែលជួយឲ្យសរីរាង្គអ្នកដុតបំផ្លាញកាឡូរីកាន់តែច្រើន។

  • អ្នកចូលចិត្តទទួលទាន តែជាកាហ្វេ?
    កាហ្វេឬតែ តាមតែចំណង់ចំនូលចិត្ត របស់អ្នក។ ដូចកាហ្វេ Coffee Ligne ដែរ តែThe Ligne គឺជាភេសជ្ជៈសម្រាប់ សម្រកទម្ងន់យ៉ាងរហ័សនិងមានរសជាតិឆ្ងាញ់ពិសា ។

រួមផ្សំដោយ តែបៃតង តែខ្មៅ អាចជួយឲ្យប្រើប្រាស់ ថាមពលនៅពេលសម្រាក និងជួយកាត់បន្ថយចំណង់ឃ្លានស្ករ
និងចំណង់ស្រែកឃ្លាន នៅពេលចន្លោះពេលបរិភោគអាហារ ។ កម្រិតនៃការប្រើប្រាស់ដ៏តូច Coffeeគឺ៣ពែង ក្នុងមួយថ្ងៃ
(មួយពែងដាក់២ស្លាបព្រា កាហ្វេ ឬ ១កញ្ចក់) ។

Most Popular

To Top