សុខភាព និង ផ្លូវភេទ

បត់ជើងតូចច្រើន ដងពេក អ្នកគួរប្រយ័ត្ន បញ្ហាទាំងនេះ

Image credit: spukkato

អ្នកស្រី Jenny Carter អាយុ៤០ឆ្នាំ បានស្រកទម្ងន់អស់៩គីឡូក្រាម ក្នុងរយៈពេល៦ខែ ។ គាត់មានអារម្មណ៍ ដូចជាអស់កម្លាំង ជាប់ជាប្រចាំ ហើយពេលយប់ ត្រូវក្រោកបតជើងតូច ជាញឹកញាប់ថែមទៀត។

ដោយឡែកមិត្តម្នាក់របស់អ្នកស្រី Jenny ដែលធ្លាប់មានជំងឺ ទឹកនោមផ្អែម បានណែនាំឲ្យគាត់ទៅមន្ទីរ ពេទ្យដើម្បីធ្វើការ ពិនិត្យឈាម ។ នៅទីបំផុតវេជ្ជបណ្ឌិត បានកត់សំគាល់ឃើញថា អ្នកស្រី Jenny មានជំងឺទឹកនោមផ្អែមកម្រិត២ ហើយបើមិនព្យាបាល ឲ្យបានទាន់ពេលវេលាទេ នឹងធ្វើឲ្យបញ្ហាដល់បេះដូង តម្រងនោម ផ្នែក និងផ្នែកដទៃទៀតជាច្រើន ។

ក្រៅពីជំងឺទឹមនោមផ្អែម ការឧស្សាហ៍បត់ជើងតូចញឹកញាប់ នៅពេលយប់ ក៏អាចបណ្តាល មកពីតម្រងនោម មិនប្រក្រតីផងដែរ ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top