ព័ត៌មានអន្តរជាតិ

វិធី១១យ៉ាង ដើម្បីអាយុកាន់តែវែង និងសុភាពល្អ

១ប្រយុទ្ធនឹងជម្ងឺលើសឈាម
នៅក្នុងការសិក្សាថ្មីៗ របស់អូស្ត្រាលីបានរកឃើញថា អ្នកដែលមានបញ្ហាលើសឈាម ដែលជំនួស៨%នៃកាឡូរីប្រចាំថ្ងៃ ដែលបានមកពី អាហារគ្រាប់ធញ្ញជាតិ ដំឡូងបារាំង ដោយសាច់ក្រហមដែលគ្មានខ្លាញ់ ឃើញមានការថយចុះនូវសម្ពាធឈាមស៊ីស្កូល(Systole) ដល់ទៅ៤ចំនុច ក្នុងអំឡុងពេល៨សប្តាហ៍ប៉ុណ្ណោះ។ អាហ្សីនីន ដែលជាអាមីណូអាស៊ីតនៅក្នុងសាច់ក្រហម អាចជួយពង្រីកសរសៃឈាមធ្វើឲ្យថយចុះសម្ពាធឈាម។ ជាបន្ថែមវាជួយបញ្ចុះជាតិស្ករក្នុងឈាមតាមរយៈការកាត់បន្ថយអាហារធ្វើពីម្សៅ នឹងធ្វើឲ្យរាងកាយរបស់អ្នកកាន់តែមានប្រសិទ្ធភាពក្នុងការដុតបំផ្លាញខ្លាញ់ក្នុងរាងកាយ។

២សង្រ្គោះស្បែករបស់អ្នក
ជម្ងឺមហារីកស្បែកតែងវិវត្តន៍ក្នុងល្បឿនជាមធ្យម ដូចនេះលោកអ្នកគួរទៅធ្វើការត្រួតពិនិត្យសុខភាពស្បែកឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ឬបើមិនដូចនោះទេ លោកអ្នកអាចឲ្យដៃគូរ ស្ទាបពិនិត្យមើលភាពមិនប្រក្រតីលើស្បែកដែលមានលក្ខណៈសង្ស័យ។ ការសិក្សារបស់សាកលវិទ្យាល័យ Northwestern បានបង្ហាញថា នៅពេលអ្នកធ្វើការពិនិត្យស្បែកដោយខ្លួនឯងជាមួយដៃគូរនោះ លោកអ្នកកាន់តែរកឃើញភាពមិនធម្មតានៅលើស្បែកដែលនាំទៅដល់ការព្យាបាលពីគ្រូពេទ្យទាន់ពេលវេលា។

៣មានបេះដូងប្រកបដោយសុខភាពល្អ
ទទួលទានអាហារធ្វើពីទឹកដោះគោ។ យោងតាមការសិក្សាមួយដែលចេញផ្សាយដោយព្រឹត្តិប័ត្រអាមេរិច Clinical Nutrition បានឲ្យដឹងថា ការទទួលទានអាហារ ឬផលិតផលធ្វើពីទឹកដោះគោ ៣ ទៅ ៤ដងក្នុង១ថ្ងៃ អាចកាត់បន្ថយការប្រឈមនឹងជម្ងឺបេះដូងបាន៣១%។

    អ្នកដឹកនាំការស្រាវជ្រាវនេះបានឲ្យដឹងថា យើងមិនដឹងពិតប្រាកដថាតើអាហារដែលធ្វើពីទឹកដោះគោអាចកាត់បន្ថយការប្រឈមនឹងជម្ងឺបេះដូងយ៉ាងដូចម្តេចនោះទេ ប៉ុន្តែការសិក្សាផ្សេងទៀតបានបង្ហាញថា សារធាតុកាល់ស្យូម និងម៉ាញេស្យូមក្នុងទឹកដោះគោអាចកាត់បន្ថយសម្ពាធឈាម។ ចូររកអាហារធ្វើពីទឹកដោះគោដែលបន្ថែមវីតាមីន D ព្រោះអ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញថាវីតាមីន D កាត់បន្ថយ C-reactive Protein(CRP) ដែលវាជាអ្នកសំគាល់ការរលាកសរសៃឈាមបាន២៣%។

    ៤បញ្ចុះទម្ងន់តាមទូរស័ព្ទ
    លើកទូរស័ព្ទ ហើយសាកសួររកជំនួយ ក្នុងការបញ្ចុះទម្ងន់ អ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យកាន់សាស ថ្មីៗនេះបានធ្វើការសិក្សាលើអ្នកធាត់លើសទម្ងន់៩៦នាក់ ដោយឲ្យធ្វើតាមកម្មវីធីពិគ្រោះយោបល់ និងបានរកឃើញថា កម្មវិធីពិគ្រោះយោបល់ដែលធ្វើឡើងតាមទូរស័ព្ទមានប្រសិទ្ធភាពដូចការពិគ្រោះទល់មុខគ្នាដែរ តែវាមានប្រយោជន៍ជាងដោយកាត់បន្ថយការចំណាយពេលវេលា និងប្រាក់កាសក្នុងការធ្វើដំណើរ។

    ៥ផឹកកាហ្វេដើម្បីពោះវៀនធំរបស់អ្នក
    ផឹកកាហ្វេគ្មានជាតិកាហ្វេអ៊ីន។ ការសិក្សាថ្មីមួយនៅឯសាលាពេទ្យ ហាវ៉ាដ ទៅលើការផឹកកាហ្វេ និងតែ រយៈពេល១៨ឆ្នាំ បានរកឃើញថា ការផឹកកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន២ ទៅ ៣ពែងឡើងក្នុងមួយថ្ងៃ អាចកាត់បន្ថយការប្រឈមមុខនឹងជម្ងឺមហារីកពោះវៀនធំដល់ទៅ ៥២%។

    ៦ការពារក្រពេញប្រូស្តាតរបស់អ្នក
    ទទួលទានល្ពៅកាត់បន្ថយការប្រឈមមុខ មហារីកក្រពេញប្រូស្តាតរបស់អ្នក។ ការទទួលទានល្ពៅមួយចំណិតធំប្រចាំថ្ងៃ និងផ្តល់ដល់អ្នកនូវ បេតាឃែរ៉ូទី ៨០០០មីក្រូក្រាមដែលជាបរិមាណមួយដែលអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវមហារីក Roswell Park បង្ហាញថាអាចកាត់បន្ថយការប្រឈមមុខជម្ងឺមហារីកក្រពេញប្រូស្តាតដល់ទៅ៥០%។

    ៧ការកាត់បន្ថយការតានតឹងចិត្ត
    ការសិក្សាមួយរបស់ហ្វាំងឡង់ បានបង្ហាញថា បុរសដែលហាត់ប្រាណនឹងត្រូវពន្លឺថ្ងៃ អាចកាត់បន្ថយអារម្មណ៍តានតឹងបានយ៉ាងច្រើន ជាងបុរសដែលធ្វើការតែក្នុងបន្ទប់។ ការសិក្សាជាច្រើនក៏រកឃើញដែរថា អ្នកដែលហាត់ប្រាណទៀតទាត់មានអារម្មណ៍តានតឹងកាន់តែតិច។

    ៨ចៀសវាងគ្រោះថ្នាក់ចរាចរ
    ការនិយាយទូរស័ព្ទដៃ អាចបន្លប់អ្នកដែលបើកបរ ហើយវាធ្វើឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ចត្វាគុណ។

    ៩ប្រយុទ្ធនឹងជម្ងឺទឹកនោមផ្អែម
    ទទួលទានអាហារដើម្បីប្រយុទ្ធនឹងជម្ងឺទឹកនោមផ្អែម។ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស ជម្ងឺទឹកនោមផ្អែមដើម្បីទទួលបានរបបអាហារសម្រាប់ប្រយុទ្ធនឹងជម្ងឺដ៏គ្រោះថ្នាក់នេះ។

    ១០សង្គ្រោះខ្លួនអ្នកពីជម្ងឺស្ត្រូក
    ការទទួលទានប្រចាំថ្ងៃនូវបន្លែ ផ្លែឈើម្តងៗអាចកាត់បន្ថយការប្រឈមមុខនឹងជម្ងឺស្ត្រូក៦% ដូចនេះការទទួលទាន៣ដងក្នុង១ថ្ងៃអាចកាត់បន្ថយបាន១៨%។

    ១១តេស្ត៍ខ្លួនឯង
    ការសិក្សាមួយកាលពីឆ្នាំ២០០៥ បានរកឃើញថា អ្នកជក់បារីដែលបានឃើញលទ្ធផលតេស្ត៍ជាតិនីកូទីន ដោយពិនិត្យទឹកមាត់មាននិន្នាការបោះបង់ការជក់បារីដល់ទៅ ១៧%។
    ដោយ៖ ហង្ស សុបញ្ញា

      Most Popular

      To Top