កីឡា

Gareth Southgate លេចឬដំណឹង​ មកធ្វើការនៅលីគកំពូល អង់គ្លេសវិញ ទោះបដិសេធ Man UTD ហើយក្តី

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាលោក Gareth Southgate ត្រូវបានគេលេចឬដំណឹង គួរឲ្យភ្ញាក់ផ្អើលថា នឹងអាចធ្វើដំណើរមកលីគ កំពូលអង់គ្លេសវិញជំនួស ឲ្យលោក Oliver Glasner នៅក្លឹប Crystal Palace ។

ដំណឹងនេះធ្វើឡើង នៅក្រោយពេលបុរស អតីតគ្រូបង្វឹកជម្រើសជាតិ អង់គ្លេសរូបនេះ បានបដិសេធ មិនព្រមទទួលយកការងារ ជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ទៅហើយនោះ ។

ក្លឹប Crystal Palace កំពុងពិចារណាទៅលើអនាគត របស់លោក Glasner បន្ទាប់បានដឹកនាំក្លឹបមិនសូវ ទទួលបានលទ្ធផលល្អសោះ ក្នុងការប្រកួតទាំង៨ដងនៃរដូវកាលថ្មីនេះ ដោយអាចយកឈ្នះបានតែម្តង និងស្មើជាច្រើនប្រកួត។

គួរឲ្យដឹងដែរថា Southgate ក៏ជាអតីតកីឡាករ របស់ក្លឹប Crystal Palace ចន្លោះពីឆ្នាំ១៩៨៨ដល់ឆ្នាំ១៩៩៥ផងដែរ ហើយជឿជាក់ថា គាត់នឹងពិចារណាតំណែងនេះ ប្រសិនបើ Palace នឹងពិតជាបណ្តេញលោក Glasner ពីតំណែងមែននោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top