វៀតណាម ៖ នេះបើតាមក្រឹត្យថ្មី របស់រដ្ឋាភិបាលវៀតណាម បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យបរទេស ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណាត់ថ្នាក់កំពូល ៥០០ នៅលើពិភពលោកក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះមានសិទ្ធិ បើកសាខានៅប្រទេស វៀតណាមជាផ្លូវការ។
ក្រឹត្យដែលមានគោលបំណងទាក់ទាញ ការវិនិយោគបរទេស ក្នុងវិស័យឧត្តមសិក្សា នឹងចូលជាធរមាននៅថ្ងៃទី ២០ ខែវិច្ឆិកា។ កំណត់ថា នាយករដ្ឋមន្រ្តីមានសិទ្ធិអំណាច ក្នុងការអនុម័តបង្កើតសាខាសាកលវិទ្យាល័យបរទេសក្នុងប្រទេស។ ការវិនិយោគអប្បបរមាចំនួន ៥០០ ពាន់លានដុង ស្មើនឹង ១៩.៧ លានដុល្លារ និងផ្ទៃដីយ៉ាង ហោចណាស់ ២ ហិកតាត្រូវបានទាមទារ សម្រាប់សាខា សាកលវិទ្យាល័យ។
លក្ខណៈវិនិច្ឆ័យរបស់គ្រូបង្រៀន និងនិស្សិតត្រូវតែស្រប តាមគោលនយោបាយ របស់សាកលវិទ្យាល័យនៅបរទេស ប៉ុន្តែមិនអាចទាបជាងស្តង់ដារជាតិ របស់វៀតណាមបានទេ ។ បុគ្គលិកបង្រៀននៅ តាមសាកលវិទ្យាល័យ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមបទប្បញ្ញត្តិ ដែលកំណត់ដោយក្រសួងអប់រំ និងបណ្តុះបណ្តាល។
បច្ចុប្បន្ននេះ វៀតណាមមានសាកលវិទ្យាល័យប្រតិបត្តិចំនួន ៥ មានការវិនិយោគពីបរទេសគឺ សាកលវិទ្យាល័យ RMIT វៀតណាម សាកលវិទ្យាល័យអង់គ្លេសវៀតណាម សាកលវិទ្យាល័យអាមេរិកនៅវៀតណាម សាកលវិទ្យាល័យ Fulbright វៀតណាម និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខភាពមនុស្សទីក្រុងតូក្យូវៀតណាម ដែលបម្រើដល់និស្សិតប្រហែល ២០,០០០ នាក់ ៕