ព័ត៌មានអន្តរជាតិ

តើគ្រប់គ្រានឬទេ ត្រឹមតែ១០នាទីប៉ុណ្ណោះ សម្រាប់ដំណេកពេលថ្ងៃ?

ACB

យោងទៅតាមការសិក្សាស្រាវជ្រាវ របស់ជនជាតិអូស្ត្រាលី បានឲ្យដឹងថា ប្រសិនបើអ្នកចង់ធ្វើការនៅពេលថ្ងៃរសៀល ឲ្យមានស្រស់ថ្លា រហ័សរហួននោះ អ្នកគ្រាន់តែគេងមួយស្រឡេត ក្នុងរយៈពេល១០នាទីនៅពេលថ្ងៃបាយរួច នោះអ្នកនឹងទទួល បានលទ្ធផលល្អ ជាងការគេងក្នុងរយៈ ពេលកន្លះម៉ោងទៅទៀត ។

ជាមួយគ្នានេះដែរ លទ្ធផលនៃការសិក្សទៅលើការគេងរបស់អ្នកស្មគ្រ័ចិត្តក្នុងរយៈពេលខុសៗគ្នា បានបង្ហាញឲ្យឃើញថា ការគេងថ្ងៃនៅក្នុងរយៈពេល១០នាទី អាចជួយ ឲ្យអ្នកធ្វើការនៅពេលថ្ងៃ មានអារម្មណ៏ស្រស់ស្រាយល្អ រហូតទៅដល់ទៅ៣ម៉ោង ។

លទ្ធផលបានបង្ហាញឲ្យឃើញថា បន្ទាប់ពីបានគេងចំនួន ១០នាទីមក អ្នកស្ម័គ្រចិត្តទាំងអស់ មានអារម្មណ៏ស្រស់ថ្លា ក៏ប៉ុន្តែសំរាប់អ្នកដែលគេងថ្ងៃ យូរជាង៣០នាទី មិនបានមានលទ្ធផលដូចអ្នកទាំងនេះទេ ដោយមនុស្សនៅក្នុងក្រុមនេះ មានអាការៈងងីងងើ ហើយនៅតែមានអារម្មណ៏ងងុយ គេងដដែរ ដោយសារតែគេងយូរពេក ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះមើលទៅហាក់បីដូចជាចំលែកបន្តិច ប៉ុន្តែអ្នកស្រាវជ្រាវបានធ្វើការសិក្សាម្តងទៀត ដោយការសិក្សាលើកក្រោយនេះ បានឲ្យអ្នកស្ម័គ្រចិត្តចូលរូមធ្វើតេស្តទាំងអស់ គេងក្នុងរយៈពេលខុសៗគ្នា ដែលក្នុងនោះរួមមានរយៈពេល ៥នាទី ១០នាទី ២០នាទី និង៣០នាទី ។

ក្រោយមកលទ្ធលនោះ បានបង្ហាញឲ្យឃើញថា អ្នកដែលបានគេង នៅក្នុងរយៈពេល១០នាទី នៅតែមានអារម្មណ៏ ស្រស់ថ្លាជាងគេ ដូចការសិក្សាកាលពីលើកមុនដែរ ។ ចំណែកឯអ្នក ដែលបានគេង ថ្ងៃក្នុងរយៈពេល២០នាទី និង ៣០នាទីវិញ នៅតែមាននអាការៈ ងងីងងើ ស្រពេចស្រពិល រហូតដល់ថ្នាក់ផ្អាកធ្វើការ សាកល្បងក្នុងរយៈពេលកន្លះ ម៉ោងក្រោយពីការគេងនោះ ។ គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកងងុយគេងនៅពេលថ្ងៃ អ្នកគួរតែធ្វើការ សំរាកក្នុងរយៈពេល១០នាទី ទើបជាការប្រសើរ។

Most Popular

To Top