លោក Jose Mourinho ត្រូវបានអាជ្ញាកណ្ដាលជនជាតិបារាំងលោក Clement Turpin ដកកាតក្រហមបណ្ដេញចេញពីទីលានភ្លាមៗបន្ទាប់ពីមានការតវ៉ាខ្លាំង និងប្រើសំដីមិនសមរម្យរឿងតវ៉ាទាមទារបាល់ពិន័យ ១១ម៉ែត្រក្នុងការប្រកួតរវាង Fenerbahce និង Manchester United ដែលបញ្ចប់ទៅ ១-១ ក្នុងការប្រកួត UEFA Europa League កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ នៅទឹកដី Istanbul ប្រទេសទួរគី។
Manchester United បានដាក់មួយគ្រាប់មុននៅនាទីទី១៥ ដោយខ្សែបម្រើ C,Eriksen ហើយចូលដល់វគ្គទី Y.En-Nesyri តែតតាមបាន១ទល់១។ ក្រោយមកចូលដល់នាទីទី៥៨ Bright Osayi-Samuel របស់ក្រុមម្ចាស់ផ្ទះបានដួលក្នុងប្រអប់ បន្ទាប់ពីមានការប្រជែងគ្នាជាមួយខ្សែបម្រើរបស់បិសាចក្រហម Manuel Ugarte នាទីទី៥៨ ។ ការតវ៉ានោះអាជ្ញាកណ្ដាលមើលឃើញថាហួសហេតុទាំងការស្រែក និងកាយវិការក៏សម្រេចចិត្តដកកាតក្រហមបណ្ដេញចេញពីទីលានតែម្ដង។
សូមបញ្ជាក់ថា ៣ ប្រកួតរបស់ Fenerbahce ក្រោមការដឹកនាំរបស់ Jose Mourinho នៅ Europa មិនទាន់ស្គាល់ពាក្យថាចាញ់ទេ ពោលគឺ៣ប្រកួតឈ្នះ១និងស្មើ២ ខណៈបិសាចក្រហមវិញគឺមិនទាន់ស្គាល់ជាតិដូចគ្នាគឺមិនទាន់ស្គាល់ជាតិឈ្នះពោល៣ប្រកួតស្មើទាំង៣៕
ដោយ៖ Daro Ly/sby