បញ្ហាគឺថាអាហារខុសគ្នាអាចមានឥទ្ធិពលខុសគ្នាយ៉ាងខ្លាំងទៅលើភាពអត់ឃ្លាន និងការឆ្អែត។
ឧទាហរណ៍នំខេកចំនួន ៥០០កាឡូរី អាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត ប៉ុន្តែ
អ្នកអាចទទួលទានសាច់ទ្រូងមាន់ ២០០កាឡូរី ដោយមានអារម្មណ៍ថាឆ្អែតដូចគ្នា។
ដូច្នេះការសម្រកទម្ងន់មិនមែនសុទ្ធតែត្រូវតមមិនញុំាអាហារនោះទេ។ ផ្ទុយទៅវិញវាជាការជ្រើសរើសអាហារត្រឹមត្រូវដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតចំពោះបរិមាណកាឡូរីតិចបំផុត។
នេះជាអាហារចំនួន ០៥ ដែលអ្នកអាចញ៉ាំបានច្រើនដោយមិនធាត់។
១.ដំឡូងស្ងោរ
ដោយសារតែដំឡូងផ្ទុក ជាតិស្ករខ្ពស់ មនុស្សជាច្រើនជៀសវាងការទទួលទានដំឡូង នៅពេលព្យាយាមសម្រកទម្ងន់ ប៉ុន្តែវាមិនពិតដូចពួកគេបានគិតនោះទេ។
ដំឡូងទាំងមូលផ្ទុកទៅដោយវីតាមីន និងជាតិសរសៃ និងសារធាតុសំខាន់ៗដទៃទៀតដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត។
២.ស៊ុតទាំងមូល
ស៊ុតគឺជាអាហារដែលជួយឲ្យយើងមានសុខភាពល្អមិនគួរឱ្យជឿ និង ផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនជាច្រើន។
ស៊ុតគឺជាប្រូតេអ៊ីនពេញលេញមានន័យថាវាផ្ទុកអាស៊ីដអាមីណូសំខាន់ៗទាំង ៩ ដែលជួយផ្គត់ផ្គង់សារពាង្គកាយឲ្យមានសុខភាពល្អ ។
- ស្រូវសាលី
ស្រូវសាលីគឺជាប្រភេទ
ធញ្ញជាតិ ដែលត្រូវបានគេញ៉ាំជាញឹកញាប់ សម្រាប់អាហារពេលព្រឹក។
នេះភាគច្រើនដោយសារតែវាសម្បូរជាតិសរសៃខ្ពស់ និងឆាប់មានអារម្មណ៍ឆ្អែត។
ស្រូវសាលី គឺជាប្រភពដ៏ល្អនៃជាតិសរសៃរលាយដែលគេហៅថា beta-glucan ដែលជួយសម្រួលដល់ការរំលាយអាហារ ។ - ផ្លែប៉ោម
ផ្លែប៉ោមគឺជាផ្នែកសំខាន់មួយនៃរបបអាហារដែលមានសុខភាពល្អ។
ផ្លែប៉ោមមានសារជាតិ pectin ដែលជាជាតិសរសៃរលាយដែលធ្វើឱ្យការរំលាយអាហារមានលក្ខណៈធម្មតាពួកគេជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត ។ - ត្រី
ត្រីសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចបង្កើនការឆ្អែតចំពោះអ្នកដែលលើសទម្ងន់ឬធាត់ ។
ដោយ៖ ហង្ស សុបញ្ញា