ព័ត៌មានអន្តរជាតិ

លោក Musk ចោទប្រកាន់លោក Biden ក្រោយបរិហារកេរ្ត៍លោកថា ជាអ្នកធ្វើការងារខុសច្បាប់ ពេលមកដល់អាមេរិកដំបូង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បានបរិហារលោក Joe Biden ដោយនិយាយថា អ្នកជំនួញរូបនេះជាកម្មករខុសច្បាប់ មុនពេលគាត់ក្លាយជាបុរស មានបំផុតនៅលើពិភពលោក។

ប្រធានាធិបតីអាមេរិក ដែលកំពុងកាន់អំណាច ថែមទាំងបានកំពុងចោទ ប្រកាន់មហាសេដ្ឋីថា ជាមនុស្សលាក់ពុតទាក់ទង នឹងអន្តោប្រវេសន៍ផងដែរ។

ជាការឆ្លើយតបទៅនឹង ការអះអាងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការចោទប្រកាន់ ប្រធានាធិបតី ដែលកំពុងកាន់ អំណាចថាបាននិយាយកុហកទាំងស្រុង ហើយនិយាយថា ការបាត់បង់ការបោះឆ្នោត កំពុងធ្វើឱ្យគណបក្សប្រជាធិបតេយ្យ អស់សង្ឃឹមកាន់តែខ្លាំងឡើង ។

នៅលើបណ្តាញសង្គម X លោកបានសរសេរទៀតថា ៖ តាមពិតខ្ញុំត្រូវបានអនុញ្ញាត ឱ្យធ្វើការនៅសហរដ្ឋអាមេរិក ដោយស្របច្បាប់។លោក Musk បានសរសេរនៅលើ X ដដែលទៀតថា៖ពួកគេដឹងរឿងនេះ ព្រោះពួកគេមាន កំណត់ត្រារបស់ខ្ញុំទាំងអស់។

គួរឲ្យដឹងដែរថាការបរិហារ កេរ្ត៍ដែលធ្វើឡើងដោយលោក Biden ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ បានធ្វើឡើងតាមរបាយ ការណ៍របស់កាសែត Washington Post ដែលបានចោទប្រកាន់ ដោយលើកឡើងពីអតីតសហការីអាជីវកម្ម កំណត់ត្រា និងឯកសាររបស់ Musk ថាពាណិជ្ជករទទួលបានទិដ្ឋាការ ការងារក្នុងឆ្នាំ១៩៩៦ បន្ទាប់ពីគាត់បានធ្វើការ នៅក្នុងប្រទេសដោយគ្មានឯកសារ ស្រប់ច្បាប់ណាមួយឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top