ភ្នំពេញ៖ សិក្ខាកាម៤នាក់ ក្នុងចំណោម២៤នាក់ បានប្រឡង់ជាប់វគ្គបណ្ដុះបណ្ដាល មន្រ្តីបច្ចេកទេស កីឡាអត្តពលកម្មអន្តរជាតិ កម្រិតទី១ ឈានជើងចូល អន្តរជាតិកម្រិតទី២ បន្ទាប់ពីសិក្សារយៈពេល៦ថ្ងៃ គឺពីថ្ងៃទី២០ ដល់២៥ ខែមករា ឆ្នាំ២០២០ វគ្គនេះបង្រៀន ដោយលោកសាស្រ្តាចារ្យ មកពីសហព័ន្ធ អត្តពលកម្មអន្តរជាតិ គឺលោក Chinetamby Suppish មកពីIAAF ។
ក្នុងឳកាសនោះ ដោយមានការអញ្ជើញពិធីបិទ និងប្រគល់សញ្ញាប័ណ្ណ ជូនសិក្ខាកាមពីសំណាក់លោក អ៊ុក សិទិ្ធជាតិ អគ្គនាយកកីឡា និងជាប្រធាន សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និងលោកសាស្រ្តាចារ្យ មកពីសហព័ន្ធ អត្តពលកម្មអន្តរជាតិ គឺលោក Chinetamby Suppish មកពីIAAF ។
លោក ហ៊ុន បូរី អគ្គលេខាធិការ នៃសហព័ន្ធបានប្រាប់ឲ្យដឹងថា វគ្គខាងលើកនេះ មានសិក្ខាកាម ចំនួន២៤រូប ក្នុងនោះចំនួន៦ ទទួលនិទ្ទេសមធ្យម និង១៨នាក់ទទួលនិទ្ទេសល្អ ក្នុងចំណោម១៨នាក់ មានសិក្ខាកាមតែ៤នាក់ប៉ុណ្ណោះ អាចបន្តវគ្គបណ្ដុះបណ្ដាល មន្រ្តីបច្ចេកទេស កីឡាអត្តពលកម្មអន្តរជាតិ កម្រិតទី២។ មកពី១២ រាជធានី-ខេត្ត ក្រុងក្នុងនោះមានស្រី៧ រៀបចំដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តគាំទ្រ ពីសហព័ន្ធអត្តពលកម្ម ស្ម័គ្រចិត្តអន្តរជាតិ ក្រោមការឧបត្ថម្ភថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ុក សិទិ្ធជាតិ បានមានប្រសាសន៍ថា វគ្គនេះបើកឡើង គឺដើម្បីពង្រីសមត្ថភាព ដល់មន្រ្តីបច្ចេកទេស កីឡាអត្តពលកម្មកម្ពុជា ត្រៀមការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ជាពិសេសព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកីទ៣២ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួត។ អត្តពលកម្ម គឺជាប្រភេទកីឡាមូលដ្ឋានមួយ ដែលគ្រប់ប្រទេសទាំងអស់ បើចង់ចូលរួមប្រកួតក្នុង Games ណាមួយបាននោះ ទាល់តែមានប្រភេទ កីឡាអត្តពលកម្ម និង ហែលទឹកបញ្ជូនទៅ ចូលរួមដែរ ៕ ដោយ៖លី ភីលីព