សិល្បៈ និង កម្សាន្ត

ម្ចាស់ជ័យលាភី Miss Grand International ចំនួន៤ រូបត្រូវបានដកហូតតំណែង

VN Express

ថៃ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បេក្ខនារីជនជាតិមីយ៉ាន់ម៉ា កញ្ញា Thae Su Nyein ដើមឡើយជាជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួត Miss Grand International ឆ្នាំនេះ ត្រូវបានដកហូតតំណែង នេះជាលើកទី៤ ហើយដែលបេក្ខនារី ត្រូវបានដកហូតតំណែង ក្នុងព្រឹត្តិការណ៍នេះ។

Miss Grand International បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃចន្ទថា ខ្លួនបានដកហូតតំណែងរបស់នាង Thae ដោយលើកឡើង ពីអាកប្បកិរិយា មិនសមរម្យជាហេតុផល នៃការសម្រេចចិត្តនេះ។

មុនការថ្លែងនោះ ក្នុងរាត្រីពិធីឡើង គ្រងរាជ្យនៅទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ នាង Thae មានអាយុ ១៧ ឆ្នាំ ទទួលបានពានរង្វាន់អ្នកជាប់ ចំណាត់ថ្នាក់លេខ ២ ខណៈតំណាងហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ ១ ហើយ Rachel Gupta របស់ឥណ្ឌាបានគ្រងមកុដ។

យ៉ាងណាក៏ដោយ ក្រោយការប្រកាសនោះ នាង Thae បានចាកចេញពីព្រឹត្តិការណ៍ ទាំងទឹកភ្នែកជាមួយនឹងក្រុមរបស់នាង ដោយបដិសេធមិនចូលរួម ក្នុងសកម្មភាព ដែលបានរៀបចំសម្រាប់បេក្ខភាព កំពូលទាំង ៥ រូបចុងក្រោយ ។

នេះបើយោងតាមសារព័ត៌មាន ABS-CBN បាននិយាយថា នាងបានប្រើ Instagram Live នៅថ្ងៃបន្ទាប់ដោយនាង Thae បានបង្ហាញពីអារម្មណ៍ត្រូវគេប្លន់ បន្ទាប់ពីខកខានមិនបានឈ្នះពានរង្វាន់ពិសេសចំនួន ២ គឺ Best in National Costume និង Country’s Power of the Year ។

នាងបានពន្យល់ថាទឹកភ្នែករបស់នាង គឺសម្រាប់ជនរួមជាតិរបស់នាងដែលសង្ឃឹមថា នាងនឹងទទួលបានពានរង្វាន់សម្លៀកបំពាក់ជាតិ និងនាំមកនូវភាពខុសប្លែកគ្នានៃ Country Power of the Year សម្រាប់ប្រទេសមីយ៉ាន់ម៉ា។

មុនពេល Thae ម្ចាស់ពាន Miss Grand International ៣ នាក់ផ្សេងទៀតក៏ត្រូវបានទម្លាក់ពីតំណែងផងដែរ៕

Most Popular

To Top