មន្ត្រីឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មីស៊ីលដែលអភិវឌ្ឍ ផលិតដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិនេះ មានរយៈចម្ងាយវាយប្រហារ ៣.៥០០គីឡូម៉ែត្រ ហើយវានឹងអាចវាយប្រហារ ដល់ស្ទើរតែគ្រប់ផ្នែក នៃប្រទេសប៉ាគីស្ថាន និងតំបន់មួយចំនួន របស់ប្រទេសចិន។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានធ្វើការអភិវឌ្ឍ ធ្វើឲ្យប្រសើរជាប់ជានិច្ច នូវអាវុធយុទ្ធសាស្ត្រ រួមបញ្ចូលទាំងការ បាញ់តេស្តជោគជ័យ មីស៊ីលផ្លោងឆ្លងទ្វីបសមត្ថភាពនុយក្លេអ៊ែ Agni 5 ដែលមានសមត្ថភាព អាចវាយប្រហារ ដល់ចម្ងាយ ៥.០០០គីឡូម៉ែត្រផង៕
ប្រែសម្រួល៖ប៉ាង កុង