កីឡា

លោក ហែម គិរី ៖ ការប្រកួតហែលទឹក ពាក់ជើងទា អាស៊ីអាគ្នេយ៍ ជាចំណុចពិសេស សម្រាប់កីឡា ប្រភេទនេះឲ្យបង្ហាញវត្ត SEA GAME ជាប់លាប់

ភ្នំពេញ ៖ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក និងជាអគ្គលេខាធិការ សហព័ន្ធកីឡាហែលទឹក ពាក់ជើងទារអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា ការរៀបចំការ ប្រកួតហែលទឹកពាក់ជើងទារ អាស៊ីអាគ្នេយ៍លើកទី១នេះ ដើម្បីបង្ហាញទៅកាន់ គណៈកម្មាធិការជាតិ អូឡាំពិករបស់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីភាពរីកចម្រើន និងចង់ឃើញប្រភេទកីឡានេះ មានភាពរីកចម្រើន រហូតត្រូវបានដាក់បញ្ចូល ក្នុងការប្រកួតព្រឹត្តិការណ៍ SEA GAME ។

លោកអគ្គលេខាធិការ ដដែលបន្ថែមទៀតថា ការរៀបចំលើកទី១នេះ ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ ព្រោះតែសហព័ន្ធខ្មែរ កីឡាហែលទឹក បានយកចិត្តទុកដាក់លើគ្រប់ចំណុចមិនថាកន្លែងស្នាក់នៅ ការហូបចុច ឬការធ្វើដំណើរផ្សេងៗគឺល្អឥតខ្ចោះ បន្ទាប់រៀបចំ យកចិត្តទុកដាក់ និងមានបដិសណ្ឋារកិច្ចល្អ បែបនេះកម្ពុជា ទទួលបានការស្ងើចសរសើរថា ធ្វើជាម្ចាស់ផ្ទះ បានល្អខ្លាំងមែនទែន។

ងាកមកកាន់ការរៀបចំការ ប្រកួតហែលទឹក ពាក់ជើងទារអាស៊ី អាគ្នេយ៍លើកទី២វិញ គឺមិនទាន់ច្បាស់ថា នឹងរៀបចំនៅ ប្រទេស ណានោះទេ ប៉ុន្តែទន្ទឹមនឹងនោះប្រទេសឥណ្ឌូណេស៊ី ជាបេក្ខភាពបន្ទាប់ពីកម្ពុជា។ ក្នុងនោះប្រសិនបើឥណ្ឌូណេស៊ី មិនទទួលយកសិទ្ធធ្វើ ជាម្ចាស់ផ្ទះការ រៀបចំព្រឹត្តិការណ៍នេះទេ ប្រទេសវៀតណាមនឹង ធ្វើជាម្ចាស់ផ្ទះបន្តពីកម្ពុជា ។

សូមបញ្ជាក់ថា ការប្រកួតហែលទឹកពាក់ជើងទារ អាស៊ីអាគ្នេយ៍លើកទី១ បានបញ្ចប់ ហើយដោយកម្ពុជា ឈរនៅចំណាត់ ថ្នាក់លេខ២ គឺទទួលបានមេដាយ សរុប១៥គ្រឿង ក្នុងនោះមាស២គ្រឿង ប្រាក់៧ គ្រឿង និងសំរឹទ្ធ ៦ ខណៈវៀតណាម ស្ថិតនៅលេខ១មាន៣៩មេដាយសរុប និងមេដាយមាស ២១ប្រាក់១៤ និងសំរឹទ្ធ៤គ្រឿង ស្របពេលដែលឥណ្ឌូណេស៊ី លេខ៣មានមេដាយសរុប ៧ក្នុងនោះមាស២ប្រាក់៣ និងសំរឹទ្ធ២គ្រឿងផងដែរ៕

Most Popular

To Top