ម៉ូស្គូ៖ តុលាការស្រុក Tagansky នៃទីក្រុងម៉ូស្គូ បានពិន័យក្រុមហ៊ុន Apple Inc នូវទឹកប្រាក់ចំនួន៣,៦លានរូប្លែ ស្មើនឹងប្រហែល៣៦.៨០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការបដិសេធ មិនលុបព័ត៌មាន ដែលត្រូវបានហាមឃាត់ នៅក្នុងប្រទេសរុស្ស៊ី ។
តុលាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Apple ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្ត បទល្មើសរដ្ឋបាល ចំពោះការខកខានក្នុងការ “ដកចេញនូវព័ត៌មាននៅគ្រា ដែលការដកចេញបែបនេះ ត្រូវបានទាមទារដោយច្បាប់រុស្ស៊ីនោះ” ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេវាកម្មអនឡាញធំៗដូចជា ក្រុមហ៊ុន Apple, Google និង Telegram ត្រូវបានផាកពិន័យម្តងហើយម្តងទៀតនៅក្នុងប្រទេសរុស្ស៊ី ចំពោះការខកខានក្នុងការលុប ខ្លឹមសារដែលអាជ្ញាធររុស្ស៊ី ចាត់ទុកថា ជាការហាមឃាត់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា