សុខភាព និង ផ្លូវភេទ

ហេតុអ្វីបានជា យើងទាំងអស់គ្នា ត្រូវការវីតាមីនសេ?

iStock

អាហារដែលយើងបរិភោគ ចូលទៅក្នុងរាងកាយ បានផ្តល់សារធាតុសំខាន់ៗ មួយចំនួន ដូចជាប្រូតេអ៊ីន ខ្លាញ់ ធាតុកាបូអ៊ីដ្រាត ទឹក សារធាតុរ៉ែ ប៉ុន្តែសារធាតុទាំងនេះ មិនគ្រប់គ្រាន់នោះទេ ។
ដើម្បីរក្សាជីវិត យើងប្រចាំថ្ងៃ យើងចាំបាច់ត្រូវមានសារធាតុដទៃទៀត ដែលហៅថា វីតាមីន។ វីតាមីនសេ គេអាចរកឃើញនៅក្នុងផ្លែក្រូចឆ្មារ និងបន្លែស្រស់ ។ នៅពេលរាងកាយរបស់យើងខ្វះវីតាមីនសេ ជំងឺនឹងកើតឡើង។ ដូច្នេះតើអ្វីទៅកើតឡើងពិតប្រាកដ នៅពេលខ្វះជាតិវីតាមីនសេ នៅក្នុងរាងកាយ?

សរសៃឈាមកាន់តែផុយស្រួយ ហើយងាយនឹងចេញឈាម ។ ចំណុចពណ៌ខ្មៅនិងខៀវបានលេចឡើងនៅលើស្បែក និងនៅជិតភ្នែក។ អញ្ចាញធ្មេញងាយ នឹនងចេញឈាម ។ អ័រម៉ូន និងអង់ស៊ីម មិនបានដើរតួរនាទីល្អប្រសើរទេ ហើយប្រឆាំងនិងជំងឺបាក់តេរី មានកម្រិតទាប ។
អស់រយៈកាលដ៏យូរ មុនពេលមនុស្ស បានដឹងអំពីវីតាមីនទាំងនេះ ជំងឺនេះបានវិវឌ្ឍន៍ រួចមកហើយ ហើយគេសង្កេតឃើញ នៅពេលដែលមនុស្ស យើងមិនបានទទួលទានអាហារមួយចំនួន។ ឧទាហរណ៍ អ្នកធ្វើដំណើរ តាមនាវាជាច្រើននាក់ ដែលធ្វើដំណើរអស់រយៈពេលជាយូរ ហើយមិនបានបរិភោគបន្លែស្រស់ និងកើតជំងឺមួយហៅថា ជំងឺខ្វះវីតាមីនសេ ។
ចំណែកឯនៅសតវត្សទី ១៧ អ្នកធ្វើដំណើរ តាមនាវាជាច្រើននាក់ របស់ប្រទេសអង់គ្លេស បានទទួលទានផ្លែក្រូចឆ្មារ និងផ្លែឈើនានា ដើម្បីការពារជំងឺនេះ ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top