យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Viktor Gyokeres នឹងអាចមានតម្លៃត្រឹមតែ ៦៣លានផោនប៉ុណ្ណោះ នៅរដូវក្តៅនេះដែលនេះមានន័យថាក្លឹបធំៗ នៅអង់គ្លេសកំពុងត្រៀមខ្លួន យ៉ាងខ្លាំងដើម្បីប្រជែង យកកុងត្រារបស់គាត់។
កីឡាករ Gyokeres គឺជាកីឡាករឆ្នើមនិង លេចធ្លោជាង គេបំផុត ក្នុងទីផ្សារកីឡាករអឺរ៉ុប នៅពេលនេះដោយ អាចស៊ុតបញ្ចូលទី បានសរុប២៣ គ្រាប់មក ហើយក្នុងការបង្ហាញខ្លួន ទាំង១៧លើកនៅរដូវកាលនេះ បូកទាំង៣គ្រាប់ក្នុងក្របខណ្ឌ Champions League ប៉ះនឹងក្រុមខ្លាំង Man City យប់មិញផងដែរ។
ទោះបីជាមានតម្លៃខ្លួន ត្រឹមតែ២០លានផោន កាលពីពេលផ្ទេរមកចូលរួម Sporting CP ដំបូងប៉ុន្តែកីឡាកររូបនេះ បច្ចុប្បន្នអាចនឹងមានតម្លៃ ដល់ទៅ១០០លានផោន ។ យ៉ាងណាក្តីសម្រាប់ក្លឹបវិញ នៅរដូវក្តៅខាងមុខ នឹងទទួលយកត្រឹមតែ៦៣លានផោន ក៏បានប្រសិនបើកីឡាករពិត ជាចង់ចាកចេញ ហើយជឿជាក់ថា គ្រូបង្វឹកចាស់ដែលធ្លាប់ធ្វើការ ជាមួយគ្នាគឺលោក Ruben Amorim នឹងជាអ្នកនាំមុខគេ ដែលអាចនាំយកគាត់ ចេញពីប៉ទុយហ្គាលមកចូលរួម Man UTD នៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី