សប្តាហ៍ព័ត៌មានដ៏គួរឲ្យចាប់ អារម្មណ៍របស់ក្លឹប Newcastle ដោយសារតែស្តេចអារ៉ាប់ ព្រះអង្គម្ចាស់ Mohammad bin Salmanត្រូវបានគេជឿជាក់ថា បានត្រៀមកញ្ចប់លុយប្រមាណជា ៣៤០លានផោនក្នុងការទិញយកក្លឹប អង់គ្លេស Newcastle មកស្ថិតនក្រោមការដឹកនាំរបស់ទ្រង់ហើយ ក្នុងនោះក៏មានខ្ទង់ចំណាយប្រមាណជា ២០០លានផោនផងដែរដើម្បី ធ្វើការដោះដូរកីឡាករថ្មី។
តាមពិតអ្វីដែលគេអាចដឹងនោះគឺថា ការចចារគ្នារវាងម្ចាស់ ក្លឹបបច្ចុប្បន្នលោក Mike Ashley និងព្រះអង្គម្ចាស់អារ៉ាប់អង្គនេះធ្លាប់ បានធ្វើឡើងអស់ រយៈពេល៤ខែមកហើយ ប៉ុន្តែមកដល់សប្តាហ៍ ចុងក្រោយនេះ ក៏មានព័ត៌មានអាប់ដេតថ្មីនេះកើតឡើង ទាំងដែលក្លឹប Newcastle ក៏មិនបានបដិសេធឡើយអំពីព័ត៌មាន ទាំងនេះហើយជឿជាក់ថា វានឹងអាចកើតឡើង ក្នុងពេលឆាប់ៗនេះជាមិនខាន។
គួរឲ្យដឹងដែរព្រះអង្គម្ចាស់ Bin Salman ជាបុគ្គលដែលមានមហិច្ចិតាខ្លាំងចំពោះ វិស័យកីឡាករនិងព្រមទាំងធ្វើការផែនការរួចរាល់ហើយ សម្រាប់វិស័យបាល់ទាត់ នៅតំបន់អារ៉ាប់ក្នុងឆ្នាំ២០៣០ ដោយទ្រង់បានបញ្ជាក់ថានឹងមានរបៀបរបបថ្មីព្រមទាំង ភាពទាក់ទាញកាន់តែខ្លាំងឡើងដោយផ្តោត សំខាន់ទៅលើការកំសាន្តនិង ការទាក់ទាញទេសចរណ៍ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី