យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបអង់គ្លេស Aston Villa ត្រូវបានគេដឹងថា បានសម្រេចចិត្តបដិសេធហើយ មិនទទួលយកសំណើ សុំទិញកីឡាករឆ្នើមម្នាក់ របស់ខ្លួនឡើយពីក្លឹបធំៗនៅអឺរ៉ុប ។
កីឡាករខ្សែប្រយុទ្ធជួរមុខ Jhon Duran ដែលមានតម្លៃខ្លួនប្រមាណជា៧០លានផោនត្រូវបានគេដឹងថាកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបធំៗដូចជា Arsenal និង Barcelona ផងដែរជាមួយនឹងតម្លៃខ្លួនយ៉ាងហោចណាស់៧០លានផោន។
ក្រៅពីនោះផងដែរកីឡាករកូឡំប៊ីរូបនេះ ក៏កំពុង ចង់បានដោយក្លឹប Chelsea ផងដែរប៉ុន្តែយ៉ាងណាក្តី Aston Villa បញ្ជាក់ច្បាស់ហើយថា នឹងមិនលក់កីឡាករវ័យ ២០ឆ្នាំរូបនេះចេញពី Villa Park ឡើយប៉ុន្តែអាចនឹងពិចារណាប្រសិនបើតម្លៃខ្លួនកីឡាករអាចឡើងទៅដល់៨៥លានផោន៕
ប្រែសម្រួល៖ស៊ុនលី