បច្ចេកវិទ្យា

វីដេអូស្តង់ដា 8K បង្ហាញពីស្ថានភាពបច្ចុប្បន្ន នៃការខូចខាតរបស់កប៉ាល់ទីតានិចយ៉ាងច្បាស់

afp

យោងតាមវីដេអូដែលត្រូវបានបង្ហោះនៅក្នុង Channel YouTube របស់ភ្នាក់ងារព័ត៌មាន CNN នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ បានបង្ហាញឲ្យឃើញថា នៅឆ្នាំ២០២២ បេសកកម្មតាមច្រកទ្វារសមុទ្រ បានចាប់យករូបភាពលម្អិតនៃបំណែកខូចខាតរបស់កប៉ាល់ទីតានិច ដែលបានលិចចូលទៅក្នុងមហាសមុទ្រ ។
ទឹកប្រៃ សម្ពាធទឹកសមុទ្រ និងបាក់តេរីបានបំផ្លាញកប៉ាល់ទីតានិច អស់រយៈពេលជាងមួយរយឆ្នាំ។

ការប៉ាន់ប្រមាណខ្លះបាននិយាយថា កប៉ាល់នេះអាចនឹងរលាយបាត់នៅបាតសមុទ្រ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត ។
ជាក់ស្តែងមានតែប្រហែល ២០% នៃបាតសមុទ្រប៉ុណ្ណោះ ដែលត្រូវបានបង្ហាញនៅក្នុងផែនទី ។ ភាគច្រើននៃមហាសមុទ្រជ្រៅនៅតែមិនអាចមើលឃើញដោយភ្នែកមនុស្ស ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top