សុខភាព និង ផ្លូវភេទ

ញ៉ាំអាហាររបៀបនេះ ទើបជំងឺទឹកនោមផ្អែម មិនមករកអ្នក

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីរបៀបក្នុងការបរិភោគ ដើម្បីកុំឲ្យជំងឺទឹកនោមផ្អែមមករកអ្នក ។ តើមានអ្វីខ្លះទៅ?

១-ចំពោះអាហារពេលព្រឹក អ្នកអាចញ៉ាំទឹកក្រូចថ្លុង ទឹកផ្លែប៉ោម ឬទឹកចេកក៏បាន ប៉ុន្តែទឹកផ្លែឈើទាំងនេះ អ្នកត្រូវតែយកផ្លែឈើ ស្រស់មកកិន ទើបល្អចំពោះសុខភាពអ្នក ។ ចំណែកអាហារថ្ងៃត្រង់ អ្នកអាចពិសារបន្លែ រួមទាំងសាច់ និងផលិតផលធ្វើពីសណ្តែក ។ រីឯអាហារពេលល្ងាចវិញ អ្នកអាចយកសណ្តែក៨មុខ មកចម្អិនជាបបរបរិភោគបាន។ ក្រោយពេល ដែលអ្នកពិសារបែបនេះ នោះអ្នកនឹងអាចរក្សាជាតិស្ករ ក្នុងរាងកាយអ្នកមានលំនឹង។

២-អ្នកគួរតែញ៉ាំបន្លែ ផ្លែឈើ និងពពួកដំឡូង ឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកសារធាតុសរសៃ ដោយអាចធ្វើឲ្យអ្នក អាចចៀស ពីអាការៈទល់លាមក ព្រមទាំងជួយការពារ មិនឲ្យជាតិស្ករឡើងខ្ពស់ទៀតផង។ ជាពិសេស សម្ពាធឈាមអ្នក ក៏មិនងាយឡើងដែរ។

៣-ក្នុងពេលធម្មតា អ្នកអាចញ៉ាំទឹកដោះគោ ឬទឹកដោះគោជូរបាន ព្រោះសារធាតុដែលមានក្នុងនោះ អាចធ្វើឲ្យជាតិស្ករ សម្ពាធឈាម និងកាឡូរីមិនឡើងខ្ពស់ឡើយ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺទាំង៣នេះឡើយ។

៤-អ្នកគួរតែបរិភោគត្រី និងស៊ុត ព្រោះក្នុងនោះ សម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយធ្វើឲ្យជាតិ ស្ករអ្នកមានលំនឹងបាន ។ ដូចនេះ អ្នកនឹងមិនប្រទះនឹងជំងឺទឹកនោម ផ្អែមឡើយ។ អ្នកអាចបរិភោគ តាមវិធីទាំងឡាយខាងលើបាន នោះអ្នកនឹងគ្មាន ជំងឺទឹកនោមផ្អែមអស់មួយជីវិត៕

    Most Popular

    To Top