ព័ត៌មានអន្តរជាតិ

Amazon និង SpaceX របស់លោក Elon Musk កំពុងប្រឈមមុខ នឹងរដ្ឋធម្មនុញ្ញ របស់ទីភ្នាក់ងារការងារ ក្នុងតុលាការសហព័ន្ធ

AFP

វ៉ាស៊ីនតោន ៖ មេធាវីសម្រាប់ ក្រុមហ៊ុន Amazon និងក្រុមហ៊ុន SpaceX របស់លោក Elon Musk បានប្រកែកគ្នាបែកផ្សែង ក្នុងតុលាការឧទ្ធរណ៍សហព័ន្ធ អំពើរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាទំនាក់ទំនង ការងារជាតិមិនស្រប តាមរដ្ឋធម្មនុញ្ញជំរុញ ឲ្យមានជម្លោះផ្លូវច្បាប់ អាចបន្ត ដល់រដ្ឋបាល លោក Trump ដែលលោក Musk ត្រូវបានគេរំពឹងថានឹងត្រួតពិនិត្យ ការកាត់បន្ថយការចំណាយ របស់ការិយាធិបតេយ្យ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ក្រុមចៅក្រម ៣ នាក់នៅ សាលាឧទ្ធរណ៍ទី៥ នៃអាមេរិកនៅទីក្រុង New Orleans បានស្តាប់ទឡ្ហីករណ៍ផ្ទាល់ មាត់ដាច់ដោយឡែកពីគ្នានៅលើបណ្តឹងរបស់ SpaceX និង Amazon ដែលក្រុមហ៊ុនទាំង២បាន ផ្តួចផ្តើមឡើងបន្ទាប់ពីទីភ្នាក់ងារការងារបាន ដាក់ពាក្យបណ្តឹងប្រឆាំងនឹងពួកគេក្នុងជម្លោះអំពីសិទ្ធិកម្មករ និងការរៀបចំសហជីព។

សេចក្តីសម្រេចក្នុងការពេញចិត្ត ចំពោះក្រុមហ៊ុន អាចកាត់បន្ថយយ៉ាងខ្លាំង ខណៈទីភ្នាក់ងារដែលមាន អាយុកាលជិតមួយសតវត្ស មកហើយដោយ មានភារកិច្ចអនុវត្តច្បាប់ការងារ និងដោះស្រាយបណ្តឹងទាក់ទង នឹងការងារដែលកម្មករប្តឹងនិយោជករបស់ពួកគេ។ បញ្ហានេះអាចឈាន ដល់តុលាការកំពូលរបស់អាមេរិក ដែលមានសំឡេងភាគច្រើនអភិរក្សនិយម និងបានចេញសេចក្តីសម្រេចទប់ស្កាត់អំណាចរបស់ភ្នាក់ងាររដ្ឋាភិបាល។

ចៅក្រមសាលាឧទ្ធរណ៍ទាំង៣ បានស្តាប់ទឡ្ហីករណ៍កាលពីថ្ងៃចន្ទបានចោទសួរពីការអនុវត្តផ្លូវច្បាប់ដោយក្រុមហ៊ុន Amazon និង SpaceX ដើម្បីទទួលបានសំណុំរឿងរបស់ពួកគេទៅកាន់សាលាឧទ្ធរណ៍ទី៥ ជាកន្លែងដែលអ្នកច្បាប់ត្រូវបានតែងតាំងដោយប្រធានាធិបតីសាធារណរដ្ឋគ្រប់គ្រងលើតុលាការឧទ្ធរណ៍។

មេធាវីរបស់ NLRB បានសង្កត់ធ្ងន់ក្នុងអំឡុងពេល សវនាការថា ក្រុមហ៊ុនទាំង ២ បានប្តឹងឧទ្ធរណ៍ របស់ពួកគេបន្ទាប់ ពីតុលាការ ថ្នាក់ក្រោមមិនបានផ្តល់សេចក្តីសម្រេចតាមកាលកំណត់ដែលបានស្នើសុំ។ លោក Michael E. Kenneally មេធាវីរបស់ក្រុមហ៊ុន SpaceX បាននិយាយតបវិញថា រដ្ឋាភិបាលកំពុងពឹងផ្អែកច្រើន លើការជំទាស់នីតិវិធី” ដោយសារតែភាពទន់ខ្សោយ ដែលត្រូវបានចោទ ប្រកាន់នៃអំណះ អំណាងផ្លូវច្បាប់របស់ខ្លួន ជាការទាមទារ ដែលបានជំរុញឲ្យមាន ការរុញច្រានពីក្រុមនេះ។

SpaceX ជាក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់លោក Musk បានដាក់ពាក្យបណ្តឹងរបស់ខ្លួនប្រឆាំងនឹង NLRB កាលពីខែមករា បន្ទាប់ពីទីភ្នាក់ងារការងារបានចោទប្រកាន់ក្រុមហ៊ុនថា បានបណ្តេញបុគ្គលិកដោយខុសច្បាប់ ដែលបានសរសេរសំបុត្រចំហររិះគន់ លោក Musk និងបង្កើតសកម្មភាពបុគ្គលិកចាប់អារម្មណ៍កំពុងត្រូវបានតាមដាន៕

Most Popular

To Top