The Goal នៅថ្ងៃនេះចេញផ្សាយថា គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានធ្វើការបង្ហាញអំពីបញ្ជី កីឡាកររង របួសជាច្រើននាក់ នៅមុនការប្រកួតដ៏សំខាន់មួយ ក្នុងក្របខណ្ឌ Champions League។
ក្នុងនោះកីឡាកររបួសមានទាំងកីឡាករខ្សែបម្រើការពារ Declan Rice ផងកីឡាករខ្សែការពារស្លាបឆ្វេង Tierney ផងខណៈដែលការប្រកួតនៅសប្តាហ៍នេះក្នុងក្របខណ្ឌ Champions League ក្រុម Arsenal នឹងត្រូវប៉ះក្រុមកំពុងឡើងជើង Sporting CP។
ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកលោក Arteta បានប្រាប់ទៅកាន់ក្នុង អ្នកកាសែតថា ៖ សមាជិកក្រុមគ្រប់គ្នា បានត្រៀមលក្ខណៈត្រៀម ខ្លួនបានរួចរាល់១០០ភាគរយហើយ សម្រាប់ប្រកួតនេះ ដោយក្នុងនោះយើងសង្ឃឹមថាកីឡាករ Tierney នឹងអាចវិលវិញទាន់ពេលវេលា។
គួរឲ្យដឹងដែរថា Tierney បានរងរបួសហើយមិនបានចូលរួម សកម្មភាពក្រុមតាំង តែពីឆ្នាំ២០២៣មកម្ល៉េះ ក្នុងការប្រកួតពានរង្វាន់ Community Shield យកឈ្នះលើក្រុម Man City៕
ប្រែសម្រួល៖ស៊ុនលី