កីឡា

បិទការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់ជាតិ ឆ្នាំ ២០២៤ និងវេទិកាអប់រំ សុខភាព អាណាព្យបាល

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បិទការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ជាតិឆ្នាំ ២០២៤ និងវេទិកាអប់រំសុខភាព អាណាព្យបាលនៅវិមាន ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ការប្រកួតនេះ ធ្វើឡើងដោយមានវិញ្ញាសាកីឡាប៊ូល បាល់ទាត់ និងអត្តពលកម្ម ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ-កីឡាការិនី បញ្ញាខ្សោយ ដោយមានលោកវេជ្ជបណ្ឌិត ជួយធ្វើការណែនាំ អប់រំពីរបៀបថែទាំសុខភាព និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ របស់អាណាព្យាបាល និង ប្អូនៗកីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ ។

កីឡាបាល់ទាត់យូនីហ្វាយ ៖ ខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់លេខ ១ ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ ២ និងខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់លេខ ៣ ខេត្តព្រៃវែង ។ កីឡាប៊ូលយូនីហ្វាយ ៖ ១នាក់ ទល់ ១នាក់ បុរស-នារី ៖ ផ្នែកនារី គឺ ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ហុក រក្សា ចំណាត់ថ្នាក់លេខ ២ កីឡាការិនី យឿន សុខចាន់ និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ម៉ៅ ច័ន្ទមុន្នីវណ្ណកែវ ។ ផ្នែកបុរស៖ ចំណាត់ថ្នាក់លេខ ១ កីឡាករ ភិន សេរី ចំណាត់ថ្នាក់លេខ ២ កីឡាករ វិបុល បញ្ញារិទ្ធ ចំណាត់ថ្នាក់លេខ ៣ កីឡាករ ប៉េង មុន្នីសម្បត្តិរតនៈ
ចំណែកកីឡាអត្តពលកម្ម ៥០ ម៉ែត្រ បុរស អាយុ ២-១០ ឆ្នាំ៖ ចំណាត់ថ្នាក់លេខ ១ កីឡាករ រដ្ឋា ពិសិដ្ឋ មកពីអង្គការ PSE ចំណាត់ថ្នាក់លេខ ២ កីឡាករ សុង ទីទូច មកពីអង្គការ PSE និងចំណាត់ថ្នាក់លេខ ៣ កីឡាករ សុខ រ៉ាទី មកពីខេត្តសៀមរាប ។ វិញ្ញាសារត់៥០ ម៉ែត្រ បុរស អាយុ ១០-១៧ ឆ្នាំ ៖ ចំណាត់ថ្នាក់លេខ ១ កីឡាករ សយ ធឿន មកពីខេត្តកណ្តាល ចំណាត់ថ្នាក់លេខ ២ កីឡាករ ផៃ សម្បត្តិ មកពីអង្គការ PSE និងចំណាត់ថ្នាក់លេខ ៣ កីឡាករ ចំរើន សច្ចៈ មកពីអង្គការ PSE
វិញ្ញាសារត់៥០ ម៉ែត្រ បុរស អាយុ ២០-៤៥ ឆ្នាំ៖ ចំណាត់ថ្នាក់លេខ ១ កីឡាករ បាន ពាវីន មកពីខេត្តព្រៃវែង ចំណាត់ថ្នាក់លេខ ២ កីឡាករ កុសល ស៊ីន មកពីខេត្តព្រៃវែង និងចំណាត់ថ្នាក់លេខ ៣ កីឡាករ ទេព វាសនា មកពីបណ្តាញអាណាព្យាបាល។វិញ្ញាសារត់៥០ ម៉ែត្រ នារី អាយុ ២-១២ ឆ្នាំ៖ចំណាត់ថ្នាក់លេខ ១ កីឡាការិនី គីម អានកញ្ញា មកពីអង្គការ PSE ចំណាត់ថ្នាក់លេខ ២ កីឡាការិនី ម៉ន មីជីង មកពីអង្គការ PSE និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី បៀន ស្រីកា មកពីអង្គការ PSE ។

រីឯវិញ្ញាសារត់ ៥០ ម៉ែត្រ នារី អាយុ ១២-១៨ ឆ្នាំ៖ ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ចិន គឹមហេង មកពីអង្គការ KPF ចំណាត់ថ្នាក់លេខ ២ កីឡាការិនី ចំរើន ចន្ធី មកពីអង្គការ PSE និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី គីម គុយហួយ មកពីបណ្តាញអាណាព្យាបាល។វិញ្ញាសារត់ ៥០ ម៉ែត្រ នារី អាយុ ២០-៤៥ ឆ្នាំ ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ស៊ីម៉ន ចរិយា មកពីអង្គការ Pachid ចំណាត់ថ្នាក់លេខ ២ កីឡាការិនី ចេង ស្រីល័ក្ខ មកពីអង្គការ KPF និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ផល្លី អម្ពរពេជ្រ មកពីបណ្តាញ អាណាព្យាបាល
វិញ្ញាសារត់ ១០០ ម៉ែត្រ នារី អាយុ ១២-៤៥ ឆ្នាំ ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ធូ កន្និកា មកពីខេត្តសៀមរាប ចំណាត់ថ្នាក់លេខ ២ កីឡាការិនី លីម ធានី មកពីអង្គការ PSE និងចំណាត់ ថ្នាក់ លេខ ៣ កីឡាការិនី រឿង លក្ខិណា មកពីបណ្តាញអាណាព្យាបាល ។ វិញ្ញាសារត់ ១០០ ម៉ែត្រ បុរស អាយុ ១៦-៤៥ ឆ្នាំ ចំណាត់ថ្នាក់លេខ ១ កីឡាករ សោម សំណាង មកពីអង្គការ KPF ចំណាត់ថ្នាក់លេខ ២ កីឡាករ មាស មករា មកពីបណ្តាញអាណាព្យាបាល និងចំណាត់ថ្នាក់លេខ ៣ កីឡាករ កា ផួយ មកពីបណ្តាញអាណាព្យាបាល វិញ្ញាសារត់ ១០០ ម៉ែត្រ បុរស អាយុ ១២-១៦ ឆ្នាំ ចំណាត់ថ្នាក់លេខ ១ កីឡាករ តោ ភិរុណា មកពីខេត្តកណ្តាល ចំណាត់ថ្នាក់លេខ ២ កីឡាករ ដារ៉ា ពេជ្រ មកពីអប់រំពិសេសនៃការលូតលាស់ ចំណាត់ថ្នាក់លេខ ៣ កីឡាករ សច្ចៈ មកពីបណ្តាញអាណាព្យាបាល ។ ២០០ ម៉ែត្រ បុរស អាយុ ១២-៤៥ ឆ្នាំ ចំណាត់ថ្នាក់លេខ ១ កីឡាករ សន សុវណ្ណារ៉ា មកពីបណ្តាញអាណាព្យាបាល ចំណាត់ថ្នាក់លេខ ២ កីឡាករ ប៉ឹង វុទ្ធី មកពីបណ្តាញអាណាព្យាបាល និងចំណាត់ថ្នាក់លេខ ៣ កីឡាករ ផុន សុវណ្ណ មកពីបណ្តាញអាណាព្យាបាល វិញ្ញាសារត់ ៤០០ ម៉ែត្រ បុរស អាយុ ១២-៤៥ ឆ្នាំ ចំណាត់ថ្នាក់លេខ ១ កីឡាករ កុដ សៀវហ៊ុយ មកពីអប់រំពិសេសនៃការលូតលាស់ ចំណាត់ថ្នាក់លេខ ២ កីឡាករ ឌួង ភិសុទ្ធបញ្ញារិទ្ធ មកពីអប់រំពិសេសនៃការលូតលាស់ និងចំណាត់ថ្នាក់លេខ ៣ កីឡាករ សុខ សនលីហាក់ មកពីអប់រំពិសេសនៃការលូតលាស់ ។

វេទិកាអប់រំសុខភាព ដល់អាណាព្យាបាលជនបញ្ញាខ្សោយ ៖ លោកវេជ្ជបណ្ឌិតផ្នែកសុខភាពទូទៅ បានណែនាំពីតំហែទាំសុខភាព នៃការរស់នៅប្រចាំថ្ងៃ របស់របស់អាណាព្យាបាលកីឡាករ កីឡាការិនីបញ្ញាខ្សោយ និងសុខភាពមាត់ធ្មេញ ដើម្បីឱ្យពួគគាត់ចូលរួមបង្ការ ថែទាំ និងធ្វើអាណាម័យមុន និងក្រោយបរិភោគអាហារ និងការជៀសវាងការ បរិភោគអាហាដែលមានជាតិផ្អែម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពទូទៅ និងសុខភាពមាត់ធ្មេញផងដែរ ។

ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ និងវេទិការសុខភាព សម្រាប់អាណាព្យាបាលជនបញ្ញាខ្សោយ ទទួលបានការចូលរួមមានការកើនឡើង អាណាព្យាបាលនិងប្រតិភូ មានការសាទរ មានការចូលរួមសហការច្រើនពីអង្គការដៃគូរ ជាពិសេស ទទួលបានការ ឧបត្ថម្ភពីរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាបុព្វហេតុបានផ្តល់ ឱកាសដល់កីឡាករ កីឡាការិនី និងអាណាព្យាលបាល មកពីបណ្តាខេត្ត និងអង្គការ សមាគមបានមកជួបជុំប្រកួត ចែករំលែកបទពិសោធន៍ និងទទួលបានជោគជ័យ តាមការគ្រោងទុក ៕

Most Popular

To Top