ព័ត៌មានអន្តរជាតិ

Apple Tesla និង Starbucks អាចប្រឈមមុខ នឹងបញ្ហានៅប្រទេសចិន ក្រោមការគ្រប់គ្រងរបស់លោក Trump ជាលើកទី២

RT News

ចិន ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreatimes បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple ក្រុមហ៊ុន Tesla និង Starbucks ស្ថិតក្នុងចំណោមម៉ាកយីហោ អាមេរិកដែលទទួលស្គាល់បំផុត ក្នុងប្រទេសចិន ហើយវត្តមានរបស់ពួកគេមិនត្រឹម តែតំណាងឲ្យរឿងរ៉ាវជោគជ័យ ក្នុងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏មានសុច្ឆន្ទៈដ៏ទូលំទូលាយរវាងប្រទេសទាំង ២ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។

នៅពេលមនុស្សគិតអំពីការពឹងពាក់គ្នា ទៅវិញទៅមករវាងអាមេរិក និងចិន ហើយជាធម្មតាអាចជាអតិថិជន នៅទីក្រុងប៉េកាំង ឬទីក្រុងស៊ាងហៃដ៏សម្បូរបែបដែលបើកបររថយន្ត Tesla កាន់ពែង Starbucks និងអូសលើ iPhone ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងនេះ បានក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ខណៈស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk មានឯកសិទ្ធិចូលទៅក្នុងបរិវេណ Zhongnanhai ដែលជាតំបន់ធ្វើការ និង លំនៅដ្ឋាន មានការយាមកាមយ៉ាង តឹងរ៉ឹងសម្រាប់មេដឹកនាំកំពូលរបស់ចិន ស្ទើរតែរាល់ដំណើរទស្សនកិច្ចនៅប្រទេសចិន របស់លោកក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ចំណែកនាយកប្រតិបត្តិ Apple លោក Tim Cook ជាប្រធានស្ថាប័នប្រឹក្សា អន្តរជាតិសម្រាប់សាលានៅសាកលវិទ្យាល័យ Tsinghua ដ៏មានកិត្យានុភាព ដែលផ្តល់ការចូល ដោយផ្ទាល់ទៅកាន់មេដឹកនាំរដ្ឋ របស់ប្រទេសចិនជាប្រចាំ ។ នៅឆ្នាំ ២០២១ ប្រធានាធិបតីចិន Xi Jinping បានសរសេរទៅកាន់លោក Howard Schultz  ជាប្រធានក្រុមហ៊ុន Starbucks ដោយលើកទឹកចិត្តឲ្យក្រុមហ៊ុនរបស់លោកដើរតួនាទីវិជ្ជមាន ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២។

ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងដ៏កក់ក្ដៅអាច នឹងជួបបញ្ហាប្រឈមក្នុងអំឡុងអាណត្តិប្រធានាធិបតីទី២ របស់លោក Donald Trump ដោយសារតែការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងស្ថានភាពកាន់តែយ៉ាប់យ៉ឺន នៃទំនាក់ទំនងរវាងអាមេរិក និងចិន នៅទីបំផុទីផ្សារចិនកាន់តែពិបាកបំបែកសម្រាប់ម៉ាកទាំងនេះ។ ហាងកាហ្វេ Starbucks បន្ទាប់ពីការពង្រីកខ្លួនជាច្រើនឆ្នាំក្នុងប្រទេសចិន កំពុងរកឃើញថា ឡាតេមានតម្លៃខ្ពស់ និងស្រាក្រឡុក Esoteric កាន់តែហួសពីជំហានជាមួយនឹងការផ្លាស់ប្តូរគំរូនៃការប្រើប្រាស់៕

Most Popular

To Top