ព័ត៌មានអន្តរជាតិ

កូនប្រុស របស់មហាសេដ្ឋីទី៦ របស់ម៉ាឡេស៊ី Ananda Krishnan លះបង់មរតក សុខចិត្តបួស ជាព្រះសង្ឃទៅវិញ

VN Express

ម៉ាឡេស៊ី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Ven Ajahn Siripanyo ជាកូនប្រុសតែមួយគត់ របស់មហាសេដ្ឋីម៉ាឡេស៊ី លោក Ananda Krishnan បានជ្រើសរើសលះបង់ មរតកពីឪពុក របស់លោក ដែលមានទ្រព្យសម្បត្តិចំនួន ៥.១ ពាន់លានដុល្លារ សុខចិត្តបួយព្រះសង្ឃ ។

យោងតាមកាសែត Hindustan Times បាននិយាយថា លោក Ven Ajahn Siripanyo ប្រសូតដោយ Krishnan និងភរិយាដំបូងរបស់លោក Momwajarongse Suprinda Chakraban នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters គឺព្រះនាងថៃ។

នៅអាយុ ១៨ ឆ្នាំ លោកបានជ្រើសរើសចាកចេញពីជីវិតដ៏ប្រណីត ដើម្បីបួសជាព្រះសង្ឃ បន្ទាប់ពីធ្វើដំណើរទៅប្រទេសថៃ ដើម្បីសួរសុខទុក្ខគ្រួសារ ម្តាយរបស់លោក ។ អ្វីដែលបានចាប់ផ្តើម ជាការស្វែងរកខាង វិញ្ញាណបណ្ដោះអាសន្ន មិនយូរប៉ុន្មានបាន ប្រែក្លាយទៅជាការប្តេជ្ញាចិត្ត ពេញមួយជីវិតចំពោះការបម្រើព្រះសង្ឃ។ ឪពុករបស់លោកជាអ្នក គោរពព្រះពុទ្ធសាសនា និងជាសប្បុរសជន បានគាំទ្រយ៉ាងពេញទំហឹង និងគោរពការសម្រេចចិត្តរបស់លោក។

DNA India បានរាយការណ៍ថា លោក Ven Ajahn Siripanyo ធ្វើតាមប្រពៃណីព្រះពុទ្ធសាសនាថេរវាទ។ ព្រះសង្ឃមិនត្រូវបានអនុញ្ញាតឲ្យប្រមូលទ្រព្យសម្បត្តិផ្ទាល់ខ្លួនទេព្រោះវារារាំងការស្វែងរកព្រះនិព្វាន។

កាសែត South China Morning Post បានរាយការណ៍ថា ទោះបីជាព័ត៌មាន លម្អិតអំពីជីវិត បច្ចុប្បន្នរបស់លោក មានកម្រិតក៏ដោយ ជាង ២០ ឆ្នាំបានកន្លងផុតទៅ ហើយលោក Ven Ajahn Siripanyo ឥឡូវនេះជាអាចារ្យនៃវត្ត Dtao Dum ដែលមានទីតាំងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា។

ដោយគោរពតាមគោលការណ៍ស្នូល មួយរបស់ព្រះពុទ្ធសាសនា ដែលសង្កត់ធ្ងន់លើសេចក្តីស្រឡាញ់គ្រួសារ ព្រះតេជគុណ សិរិបញ្ញាយ៉ូ បានរក្សាទំនាក់ទំនងជិត ស្និទ្ធជាមួយឪពុករបស់លោក ។ ធ្លាប់ឃើញលោកជិះយន្តហោះ ឯកជនទៅជួបឪពុកនៅអ៊ីតាលី។

លើសពីនេះ របាយការណ៍បានបង្ហាញថា លោកស្នាក់នៅក្នុង កន្លែងសម្រាកខាងវិញ្ញាណនៅលើភ្នំ Penang ដែលត្រូវបានទិញដោយ ឪពុករបស់លោក ។ នៅទីនោះ លោកបន្តការ ប្រតិបត្តិតាមវត្តរបស់លោក ខណៈដែលលោកមាន ទំនាក់ទំនងជាមួយគ្រួសាររបស់លោក។

នេះបើយោងតាមទស្សនាវដ្តី Forbes ថា លោក Krishnan  បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងជន្មាយុ ៨៦ឆ្នាំ ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី៦ ក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៥.១ ពាន់លានដុល្លារអាមេរិក ៕

Most Popular

To Top