OTTAWA៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកមានកិច្ចប្រជុំ “ប្រកបដោយផលិតភាព” ជាមួយលោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដា ក្នុងនោះដែរ មេដឹកនាំទាំង២បានពិភាក្សាអំពីបញ្ហាទាក់ទងទៅនឹងព្រំដែន និងប្រធានបទផ្សេងទៀត បូករួមទាំងពាណិជ្ជកម្ម ថាមពល និងតំបន់អាក់ទិក ។
លោក Trudeau បានធ្វើដំណើរ ទៅកាន់រដ្ឋ ផ្លរីដា កាលពីល្ងាចថ្ងៃសុក្រ ហើយបានទទួលទាន អាហារ ពេលល្ងាចជា មួយលោក ត្រាំ នៅឯភូមិគ្រឹះ Mar-a-Lago របស់គាត់ តែប៉ុន្មាន ថ្ងៃបន្ទាប់ពីលោក ត្រាំ មកពីគណបក្ស សាធារណរដ្ឋ បានសន្យាថា នឹងដំឡើងពន្ធទៅលើទំនិញ នាំចូលពីកាណាដា និងម៉ិកស៊ិក បន្ទាប់ពីរូបគាត់ បានស្បថចូល កាន់តំណែងជាប្រធានាធិបតី នៅខែមករាខាងមុខ ។
ចំពោះការសន្យានោះបានបង្កើន ការព្រួយបារម្ភទៅលើសង្គ្រាម ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មធំ បំផុតទី២របស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា