ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរណ៍ ជនជាតិវៀតណាម ៣៨ នាក់ បានបាត់ខ្លួននៅកោះ Jeju ក្នុងកូរ៉េខាងត្បូង

Xinhua

កូរ៉េខាងត្បូង ៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអង្គារថា អ្នកទេសចរជនជាតិ វៀតណាម មួយក្រុមដែលបានចូលប្រទេសកូរ៉េខាងត្បូង តាមរយៈកោះ Jeju ភាគខាងត្បូងនៃប្រទេសកាលពីខែមុន បានបាត់ខ្លួនមិនដឹងហេតុផលឡើយ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Scmp ។

យោងតាមមន្ទីរទេសចរណ៍កោះ Jeju បានឲ្យដឹងថា មនុស្ស ៣៨ នាក់នោះស្ថិតក្នុងចំណោមក្រុមអ្នកទេសចរ ប្រហែល ៩០ នាក់ដែលបានមកដល់កោះ Jeju ពីទីក្រុង Nha Trang ប្រទេសវៀតណាម តាមជើងហោះហើរ VietJet Air កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា។

អ្នកទាំង ៣៨ នាក់បានបាត់ខ្លួននៅចំណតចុងក្រោយ នៃការធ្វើដំណើររបស់ពួកគេមុនពេលចេញ ដំណើរដែលបានគ្រោងទុកនៅថ្ងៃទី ១៧ ខែវិច្ឆិកា ខណៈក្រុមដែលនៅសល់ បានឡើងយន្តហោះត្រឡប់មកវិញ។

អ្នកទស្សនាកោះរមណីយដ្ឋាន អាចស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃ។ ក្រុមនេះមិនមានទិដ្ឋាការទេ ហើយនឹងអាចស្នាក់នៅ ដោយស្របច្បាប់រហូតដល់ថ្ងៃទី ១៤ ខែធ្នូ។ ការិយាល័យអន្តោប្រវេសន៍ក្នុងតំបន់កំពុង រកមើលកន្លែងលាក់ខ្លួន របស់អ្នកបាត់ខ្លួនដោយពិនិត្យ មើលកាមេរ៉ាឃ្លាំមើល ៕

Most Popular

To Top