បច្ចេកវិទ្យា

ឧបករណ៍ ធ្វើតេស្តរក មេរោគអេដស៍ដោយខ្លួនឯង ត្រូវបានដាក់លក់នៅ តាមឱសថស្ថានលក់រាយ នៅសិង្ហបុរី ខែមករា ២០២៥

VN Express

សិង្ហបុរី ៖ ក្រសួងសុខាភិបាល សិង្ហបុរីបានប្រកាសថា ឧបករណ៍ធ្វើតេស្ត រកមេរោគអេដស៍ ដោយខ្លួនឯងនឹងអាចរកបាននៅ តាមឱសថស្ថានលក់រាយ ដែលបានជ្រើសរើស ក្នុងប្រទេសសិង្ហបុរីនៅចុងខែមករា ឆ្នាំ ២០២៥ ហើយយោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

ក្រសួងបានបន្តថា វាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនលទ្ធភាពទទួលបានការ ធ្វើតេស្តមេរោគអេដស៍ នៅក្នុងសហគមន៍ និងលើកទឹកចិត្តឲ្យមានការធ្វើតេស្តជាប្រចាំ។ នេះជាការណែនាំសម្រាប់មនុស្សពេញវ័យគ្រប់រូប ត្រូវធ្វើតេស្តយ៉ាងហោចណាស់ម្តង ក្នុងមួយជីវិតរបស់ពួកគេ ដោយមិនគិតពីកត្តាហានិភ័យ។

ក្រសួងបានបញ្ជាក់ថា អ្នកដែលចូលរួមក្នុងអាកប្បកិរិយាផ្លូវភេទ មានហានិភ័យខ្ពស់គួរតែទៅធ្វើតេស្តមេរោគអេដស៍ ជាទៀងទាត់រៀងរាល់ ៣ ទៅ ៦ ខែ ខណៈអ្នកដែលមានហានិភ័យខ្ពស់ នៃការឆ្លងមេរោគអេដស៍ គួរតែធ្វើតេស្តឲ្យបានញឹកញាប់ និងទៅជួបអ្នកផ្តល់សេវាថែទាំ សុខភាពដើម្បីពិភាក្សាពីជម្រើស សម្រាប់វិធានការបង្ការ។

គ្លីនិកដែលផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍ និងឱសថស្ថានលក់រាយ ដែលលក់ឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ អាចរកបាននៅលើគេហទំព័ររបស់ក្រសួង។

Most Popular

To Top