បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិក គឺមិនបានពិចារណា ផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែននោះទេ។
កាលពីខែមុន របាយការណ៍របស់ New York Times បានអះអាងថា មន្ត្រីមួយចំនួនក្នុងទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យមានការបំពាក់អាវុធបរមាណូដល់ក្រុងគៀវប៉ុន្តែជាការឆ្លើយតបដោយអាមេរិកថ្លែងទៅកាន់ ABC News កាលពីថ្ងៃអាទិត្យ លោក Sullivan បាននិយាយថា គំនិតនេះគឺមិនស្ថិតក្រោមការពិចារណាទេ ។
លោកបានប្រាប់បណ្តាញព័ត៌មានថា ៖អ្វីដែលយើងកំពុងធ្វើគឺការបង្កើនសមត្ថភាពសាមញ្ញផ្សេងៗដល់អ៊ុយក្រែន ដូច្នេះពួកគេអាចការពារខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រយុទ្ធជាមួយរុស្ស៊ី មិនមែនផ្តល់ឱ្យពួកគេនូវសមត្ថភាពនុយក្លេអ៊ែរឡើយ។
មិនដល់រយៈពេលតិចជាងពីរសប្តាហ៍មុននេះ កាសែត New York Times បានអះអាងថា លោកប្រធានាធិបតី Joe Bidenអាចអនុញ្ញាតឱ្យអ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរម្តងទៀត ដូចដែលវាបានធ្វើមុនពេលការដួលរលំនៃសហភាពសូវៀតដោយអះអាងថាបានដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិក។
កាសែតដដែលនេះបានពណ៌នាការរំពឹងទុករបស់អ៊ុយក្រែន ដែលមានអាវុធនុយក្លេអ៊ែរថាជា ការរារាំងភ្លាមៗ និងដ៏ធំសម្បើម ចំពោះរុស្ស៊ី ប៉ុន្តែបានកត់សម្គាល់ថា ជំហានបែបនេះនឹងមានភាពស្មុគស្មាញ និងមានផលប៉ះពាល់ធ្ងន់ធ្ងរមកវិញជាក់ជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី