ព័ត៌មានអន្តរជាតិ

បុរសជនជាតិ ម៉ិកស៊ិកម្នាក់ ប៉ុនប៉ងប្លន់យន្ត ហោះធ្វើដំណើរពី Leon ទៅកាន់ទីក្រុង Tijuana

time of india

បរទេស៖ យោងតាមប៉ូលីស បានឱ្យដឹងថា បុរសជនជាតិម៉ិកស៊ិក អាយុ ៣១ ឆ្នាំម្នាក់ បានព្យាយាមបង្ខំយន្តហោះ ដែលធ្វើដំណើរឆ្ពោះទៅ Baja California ដើម្បីបង្វែរទិសដៅ ទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានអ្នកដំណើរ ផ្សេងទៀតអន្តរាគមន៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ជើងហោះហើរ Volaris 3041 ត្រូវបានធ្វើដំណើរពី Leon ទៅកាន់ទីក្រុង Tijuana កាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នកដំណើរម្នាក់ បានក្រោកពីកៅអី របស់គាត់ ហើយព្យាយាម បង្វែរជើងហោះហើរដោយបង្ខំ ។ អ្នកដំណើរផ្សេងទៀត បានគាត់ ហើយក្រុមនាវិកបានបង្វែរ យន្តហោះទៅ Guadalajara ជំនួសវិញ។

ក្រសួងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនង និងដឹកជញ្ជូនម៉ិកស៊ិក បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ជំនួយសង្គ្រោះបន្ទាន់ត្រូវបានផ្តល់ដល់ក្រុមហ៊ុនអាកាសចរណ៍ ដូច្នេះយន្តហោះអាចចុះចត ដោយគ្មានឧបទ្ទវហេតុ នៅអាកាសយានដ្ឋានអន្តរជាតិ Guadalajara ហើយបុរសបង្កត្រូវបានឃុំខ្លួន” ។

ប៉ូលិស​ក្នុង​ទីក្រុង Guadalajara បាន​ប្រាប់​សារព័ត៌មាន​ កាលពី​ថ្ងៃ​ចន្ទ​ថា ជនសង្ស័យ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា Mario N អាយុ ៣១ ឆ្នាំ​។

យោងតាមប៉ូលីស Mario បាននិយាយថា សាច់ញាតិ របស់គាត់ត្រូវបានចាប់ពង្រត់ ហើយអ្នកចាប់ពង្រត់ បានផ្ញើសារមកគាត់ថា គាត់នឹងត្រូវសម្លាប់ចោល រួមជាមួយនឹងប្រពន្ធ និងកូនពីរនាក់របស់គាត់ ប្រសិនបើគាត់ទៅទីក្រុង Tijuana ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top