បច្ចេកវិទ្យា

ក្រុមហ៊ុនផលិត រថយន្តចំនួន ១៨ បានផាកពិន័យ ៨,១៧ ម៉ឺនដុល្លារ សម្រាប់ស្តង់ដារសុវត្ថិភាព មិនគ្រប់គ្រាន់

Yonhap News

កូរ៉េខាងត្បូង ៖ ក្រសួងដឹកជញ្ជូនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដាក់ការផាកពិន័យ សរុបជាទឹកប្រាក់ចំនួន ១១.៧ ពាន់លានវ៉ុន (៨.១៧ លានដុល្លារ) លើក្រុមហ៊ុនផលិតរថយន្តបរទេស និងក្នុងស្រុកចំនួន ១៨ សម្រាប់លក់រថយន្តដែលមានស្តង់ដារ សុវត្ថិភាពមិនគ្រប់គ្រាន់ ។

នេះបើយោងតាមក្រសួងបានបញ្ជាក់ថា ក្នុងចំណោមម៉ាកទាំងនោះ ម៉ាកដែលនាំចូលរួមមាន BMW Korea, Honda Korea, Mercedes-Benz Korea និង Tesla Korea ខណៈក្រុមហ៊ុនផលិត ក្នុងស្រុករួមមាន Hyundai Motor, Kia និង KG Mobility ។ គោលបំណងដោយផ្អែកលើវិធានការ កែតម្រូវប្រឆាំងនឹងផ្នែកដែលមាន បញ្ហានៃម៉ូដែលរបស់ក្រុមហ៊ុនចាប់ពីខែកក្កដាដល់ខែធ្នូឆ្នាំមុន ។

ក្រុមហ៊ុន BMW Korea បានទទួលការផាកពិន័យដ៏ធំបំផុត ចំនួន ២.៩៩ ពាន់លានវ៉ុន ជុំវិញបញ្ហាដែលទាក់ទងនឹងចង្កូតខូចលើរថយន្ត ១៣ ម៉ូដែល។ KG Mobility ត្រូវបានពិន័យជាប្រាក់ចំនួន ១.៨៨ ពាន់លានវ៉ុន បន្ទាប់មកក្រុមហ៊ុន Honda Korea ចំនួន ១.០៩ ពាន់លានវ៉ុន ក្រុមហ៊ុន Renault Korea ចំនួន ១ ពាន់លានវ៉ុន និង Mercedes-Benz Korea ចំនួន ៨៩៩ លានវ៉ុន ៕

Most Popular

To Top