ព្រឹត្តិការណ៍

យន្តហោះ កងកម្លាំង អាកាសអាមេរិក គ្រោះថ្នាក់ធ្លាក់ នៅអាហ្វហ្គានីស្ថាន

បរទេស៖យោងតាមសេចក្តីរាយការណ៍ មួយ បានឲ្យដឹងថា យន្តហោះមួយគ្រឿង ដែលគ្រោះថ្នាក់ធ្លាក់ នៅក្នុងតំបន់ពួកតាលីបង់គ្រប់គ្រង នៅប្រទេសអាហ្វហ្គានីស្ថាន ភាគកណ្ដាល កាលពីថ្ងៃចន្ទម្សិលមិញនេះ ត្រូវបានគេកំណត់ អត្តសញ្ញាណបានថា ជាយន្តហោះកងកម្លាំង ទ័ពអាកាសអាមេរិកធន់តូច។

កាសែត CBS News និងកាសែត Fox News បានរាយការណ៍ថា យន្តហោះ Bombardier E-11 របស់កងកម្លាំងទ័ពអាកាសអាមេរិក បានគ្រោះថ្នាក់ធ្លាក់ ក្នុងខេត្ត Ghazni ក្រោយសេចក្តីរាយការណ៍ បឋមនានា បង្ហាញថា យន្តហោះធ្លាក់នោះ គឺជាយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលប្រតិបត្តិការដោយក្រុមហ៊ុន អាកាសចរណ៍ អាហ្វហ្គានីស្ថាន Ariana Airlines។

មន្ត្រីអាមេរិកមួយរូប មិនបានបញ្ជាក់ប្រាប់ពីវាសនារបស់បុគ្គលិកលើ យន្តហោះនោះទេ ប៉ុន្តែមន្ត្រីនាំពាក្យឲ្យអាជ្ញាធរខេត្ត Ghazni បាននិយាយថា សាកសព ពីឡុតពីររូប ត្រូវបានគេរកឃើញនៅកន្លែងធ្លាក់នោះ ដែលស្ថិតនៅចម្ងាយ ប្រហែល១១០ម៉ាយភាគនិរតីនៃទីក្រុងកាប៊ុល ក្នុងតំបន់ដែល ពួកតាលីបង់ កាន់កាប់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top