សុខភាព និង ផ្លូវភេទ

ហេតុអ្វីបានជាមនុស្ស ដល់ពេលមួយដែលត្រូវឈប់លូតលាស់?

speedysticks

ទារកជាធម្យមមានប្រវែងប្រហែល 50.8សង់ទីម៉ែត្រ នៅពេលកើតមក។ ជាង ២០ឆ្នាំក្រោយមករាងកាយមនុស្សយើងបានកើន៣ដង ហើយបានឈានដល់កម្ពស់ប្រហែល ១៧២,៧២ សង់ទីម៉ែត្រ។ ប៉ុន្តែហេតុអ្វីបានជាមនុស្សយើងមិនបន្តរីកលូតលាស់តទៅមុខទៀត?

នៅក្នុងរាងកាយមានប្រព័ន្ធក្រពេញមួយហៅថា ក្រពេញបញ្ចេញអ័រម៉ូនដែលគ្រប់គ្រងលើការលូតលាស់របស់យើង។ ក្រពេញនេះរួមមានក្រពេញទីរ៉ូអ៊ីតនៅក្នុងបំពង់ក ក្រពេញស្លេស្មដែលស្ថិតនៅក្រោមខួរក្បាល ក្រពេញទីមុស ដែលស្ថិតនៅក្នុងដើមទ្រូងនិងក្រពេញភេទ។

ដោយឡែកក្រពេញស្លេស្មគឺជាក្រពេញមួយដែលធ្វើឲ្យឆ្អឹងរបស់យើងលូតលាស់។ បើប្រការនេះមានដំណើរការទៅលំបាកពេក ដៃនឹងជើងរបស់យើងនឹងវែងជ្រុល ហើយប្រអប់ដៃនិងប្រអប់ជើងនឹងធំហួសហេតុ។ ប្រសិនបើក្រពេញមិនមានដំណើរការខ្លាំងគ្រប់គ្រាន់ទេ យើងនឹងក្លាយទៅជាមនុស្សតឿ។

យើងបន្តលូតលាស់ទៅមុខ ក៏ប៉ុន្តែតិចតួចប៉ុណ្ណោះ បន្ទាប់ពីយើងមានអាយុ២៥ឆ្នាំឡើងទៅ ហើយយើងនឹងឈានដល់កំពស់ខ្ពស់បំផុតនៅអាយុប្រហែល ៣៥ ទៅ ៤០ឆ្នាំ។ បន្ទាប់ពីនោះមកកម្ពស់របស់យើងនឹងធ្លាក់ចុះប្រហែល ១,២៧ សង់ទីម៉ែត្រ រៀងរាល់ដប់ឆ្នាំម្តង។ ហេតុផលនេះបណ្តាលមកពីស្ងួតឆ្អឹងខ្ចី នៅក្នុងឆ្អឹងសន្លាក់ និងឆ្អឹងកងរបស់យើង នៅពេលយើងកាន់តែចាស់ទៅ។

ដោយ៖ ហង្ស​ សុបញ្ញា

Most Popular

To Top