ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី នឹងត្រូវផាកពិន័យ ចំពោះការជក់បារី នៅភោជនីយដ្ឋាន

Xinhua

ម៉ាឡេស៊ី៖រដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេស របស់ប្រទេសម៉ាឡេស៊ី នឹងត្រូវចេញការ ផាកពិន័យ ចំពោះការជក់បារី នៅក្នុងតំបន់មិនអនុញ្ញាតិ ឲ្យជក់បារីដូចជា ភោជនីយដ្ឋាន ជាដើម យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

រដ្ឋមន្ត្រីសុខាភិបាល Dzulkefly Ahmad នៅដើមសប្តាហ៍នេះ បានបង្ហោះរូបថតរបស់រដ្ឋមន្ត្រីការបរទេស លោក Mohamad Hasan ជក់បារីនៅភោជនីយដ្ឋានក្បែរផ្លូវក្នុងរដ្ឋ Negeri Sembilan ប្រទេសម៉ាឡេស៊ី។ ការជក់បារីក្នុងភោជនីយដ្ឋាន ហើយភោជនីយដ្ឋានទាំងអស់ ត្រូវបានប្រកាសថា ខុសច្បាប់ក្នុងប្រទេសម៉ាឡេស៊ីកាលឆ្នាំ ២០១៩ ហើយវិធានការតឹងរ៉ឹង បន្ថែមទៀតត្រូវបានណែនាំនៅខែតុលាឆ្នាំនេះ។

លោក Dzulkefly បាននិយាយនៅលើ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃពុធថា ការិយាល័យរដ្ឋមន្ត្រី ការបរទេសត្រូវបានជូនដំណឹងអំពីបញ្ហានេះ ដោយបន្ថែមថា រដ្ឋមន្ត្រីការបរទេសខ្លួនឯង ចង់ឲ្យមានការផាក ពិន័យចំពោះបទល្មើសនេះ ។ នៅក្រោមច្បាប់របស់ប្រទេសម៉ាឡេស៊ី អ្នកដែលជក់បារីក្នុងតំបន់ហាមឃាត់ អាចប្រឈមនឹងការផាកពិន័យ រហូតដល់ ៥,០០០រីងហ្គីត (១,១២០ ដុល្លារ)។

លោក Mohamad បានសុំទោស កាលពីថ្ងៃពុធ ហើយបាននិយាយថា លោកបានទទួលការជូនដំណឹង អំពីការបំពាន ពីអាជ្ញាធរសុខាភិបាល ប៉ុន្តែចំនួនទឹកប្រាក់ពិន័យ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ។  លោកត្រូវបានគេដកស្រង់ សម្ដីក្នុងកាសែត The Star ថា ប្រសិនបើវាក្លាយជាការព្រួយបារម្ភ និងជាបញ្ហា ក្នុងចំណោមសាធារណជន ខ្ញុំចង់សុំទោសដោយស្មោះ ។

ខ្ញុំនឹងបង់ប្រាក់ពិន័យ ហើយខ្ញុំសង្ឃឹមថា វានឹងមិនខ្ពស់ពេកទេ ។ រូបថតរបស់លោក Mohamad ជក់បារីនៅភោជនីយដ្ឋាន បានបង្កឲ្យមានកំហឹង លើអ៊ីនធើណេត នៅសប្តាហ៍នេះ។

អ្នកប្រើ X ម្នាក់បាននិយាយថា មិនថា អ្នកជារដ្ឋមន្ត្រី ឬ VVIP ខុសក៏នៅតែខុស។ គ្មានអ្នកណានៅពីលើច្បាប់ ។ ម្នាក់ទៀតនិយាយថា សមាជិកសភា និងអាជ្ញាធរអនុវត្តច្បាប់ដែលល្មើសច្បាប់ គួរតែទទួលទោសធ្ងន់ ជាងសាធារណជន៕

Most Popular

To Top