ក្រុមអ្នកសិក្សាស្រាវជ្រាវ បាននិយាយថា អ្នកដែលតែងតែបរិភោគប៉ោមជាប្រចាំ នឹងជួយឲ្យមានអាយុកាន់តែវែង ព្រមទាំងជួយទប់ស្កាត់ កុំឲ្យមានសរីរាង្គកាយ ចាស់មុនអាយុ។
ម្យ៉ាងវិញទៀត នៅក្នុងផ្លែប៉ោមមានសារធាតុកាបូលីតភាគច្រើន ហើយមានផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការជួយចលនាឈាម និងជួយឲ្យបេះដូងមិនមានសភាពចុះខ្សោយ។
តាមលទ្ធផលក្នុងការសាកស្បងកន្លងមក ចំពោះអ្នកបរិភោគផ្លែប៉ោមជាប្រចាំ គឺមានសម្រស់ក្មេងជាងវ័យ រហូតដល់១៧ឆ្នាំ។ ចំណែកឯអ្នកដែលមិនធ្លាប់ទទួលទានផ្លែប៉ោមសោះ គឺមានរាងកាយចាស់មុនអាយុ ថែមទាំងមានអាយុខ្លីជាងអ្នក ដែលទទួលទានផ្លែប៉ោម ។ ទោះបីជាយ៉ាងណាក្តី អ្នកស្រាវជ្រាវមិនបានបញ្ជាក់ទេថា ការទទួលទានផ្លែប៉ោមចំនួន ប៉ុន្មានទើបមានប្រសឹទ្ធភាពនោះទេ ។
គួរបញ្ជាក់ដែរថា ផ្លែប៉ោមគឺជាប្រភេទផ្លែឈើម្យ៉ាង ដែលមានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ព្រមទាំងជួយការពារជំងឺផ្សេងៗជាច្រើន ទាំងនៅក្នុងរាងកាយ និងស្បែកផងដែរ។
ទន្ទឹមនឹងនេះ ផ្លែប៉ោមអាចជួយការពារភ្នែកភ្លឺបានល្អ និងជួយឲ្យស្បែកស ម៉ដ្ឋខៃ និងភ្លឺរលោង ។ មិនតែប៉ុណ្ណោះ វាសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលមានផលប្រយោជន៍ ជាច្រើនដល់រាងកាយជាងផ្លែឈើផ្សេងៗទៀត ។