យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងពិចារណាក្នុងការផ្តល់ភ្លើងខៀវអនុញ្ញាតិឲ្យកីឡាករ Marcus Rashford ចាកចេញពីពីក្លឹបប៉ុន្តែនៅក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។
ដំណឹងនេះបានធ្វើឡើងបន្ទាប់ពីកីឡាករផ្ទាល់ខ្លួនបានចេញមកបង្ហើបថា លទ្ធភាពនៃការចាកចេញគឺពិតជាស្ថិតនៅលើតុចរចារួចទៅហើយនៅពេលនេះ ប៉ុន្តែជឿជាក់ថាក្លឹបបិសាចក្រហម Man UTD នឹងមិនធ្វើឲ្យស្ថានភាពនេះកើតឡើងដដែលដូចទៅនឹងស្ថានភាព របស់កីឡាករ Jadon Sancho នោះទេ។
គួរឲ្យដឹងដែរថា Rashford បានខកខាតមិនត្រូវបានគ្រូបង្វឹកលោក Ruben Amorimដាក់ឲ្យចូលរួមការប្រកួតចំនួន២ដងរួចមកហើយចុងក្រោយនេះដែលវាបានបង្ហាញអំពីភាពច្បាស់់លាស់នៃការធ្វើកំណែទំរង់របស់គ្រូបង្វឹកថ្មីរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី