គ្រាប់រុក្ខជាតិមានតួនាទីដុះចេញជារុក្ខជាតិថ្មីឡើង ។ វាក៏មានកនែ្លងសម្រាប់ផ្ទុក អាហារដើម្បីចិញ្ចឹម គ្រាប់បន្តកំណើតរហូតតែមាន ឬសនិងស្លឹក ។ គ្រាប់ពូជនេះត្រូវហ៊ុមព័ទ្ធ ដោយស្រទាប់មួយយ៉ាងមាំ ដើម្បីការពារកុំឲ្យវាស្ងួត ។
គ្រាប់ពូជជាច្រើនកើតឡើង ដោយខ្យល់ដូចជាដើម ដាន់ដែលីអុង (dande-lion) (រុក្ខជាតិម្យ៉ាងដុះក្នុងព្រៃ ហើយមានផ្កាពណ៌លឿងច្រាល) ខាងក្រោមនេះ មានលក្ខណៈដូចជាឆត្រទន់ៗ ដែលនាំមកទីចម្ងាយយ៉ាងឆ្ងាយ។
រុក្ខជាតិដទៃទៀត មានស្លាប ដែលធ្វើឲ្យគ្រាប់ របស់វាមានលក្ខណៈរំកិលឬវិលខ្ញាល់នៅជុំវិញ ដូចជាស្លាបឧទ្ធម្ភាគចក្រ។