ប្រកួតបាល់ក្នុងលីគ កំពូលអង់គ្លេស កាលពីយប់មិញនេះ ក្រុមអ្នកគាំទ្រក្រុមភ្ញៀវ Bournemouth ពិតជារីករាយ មិនតិចនោះទេ ក្រោយបានយកឈ្នះ លើក្រុមបិសាចក្រហម Man UTD ក្នុងលទ្ធផលដល់ទៅ ៣ទល់នឹង០ក្នុងទឹកដី Old Trafford។
គ្រាប់បាល់ដំបូងកើតឡើង តាំងតែពីនាទីទី២៩ដោយកីឡាករ Huijsen និងគ្រាប់ទី២និងទី៣កើតឡើង នៅនាទីទី៦១និងនាទីទី៦៣ ដោយកីឡាកររៀងគ្នា Kluvert និង Semeyo។
បិសាចក្រហម Man UTD នៅក្នុងទឹកដីថ្វីត្បិត តែអាចគ្រប់គ្រង បាល់បានទៅដល់៦០ភាគរយក្តី ប៉ុន្តែមិនអាចធ្វើអ្វី ក្រុមភ្ញៀវបានឡើយ ហើយជាលទ្ធផលធ្វើឲ្យបាត់បង់៣ពិន្ទុ បន្តឈរនៅលេខរៀងទី១៣ មាន២២ពិន្ទុខណៈដែល Bournemouth ឡើងលេខរៀងទី៥មាន២៨ពិន្ទុ ៕
ប្រែសម្រួល៖ស៊ុនលី