រុស្ស៊ី ៖ ប្រធានគណៈកម្មាធិការរដ្ឋឌូម៉ា ស្តីពីគោលនយោបាយព័ត៌មាន លោក Sergey Boyarsky បាននិយាយកាលពីថ្ងៃចន្ទក្នុងបទសម្ភាសន៍ជាមួយ TASS ថា អាជ្ញាធរប្រទេសរុស្ស៊ី មិនពិចារណាក្នុងការបិទការចូលប្រើប្រាស់កម្មវិធី ផ្ញើសារដ៏ពេញនិយម WhatsApp របស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយយក្សអាមេរិក Meta ។
WhatsApp ជាសេវាកម្មសំខាន់៣របស់ Meta ដែលមានមូលដ្ឋាននៅអាមេរិក ដោយបច្ចុប្បន្នអាចប្រើប្រាស់បាននៅប្រទេសរុស្ស៊ីដោយមិនចាំបាច់ប្រើ VPN នោះទេ។ នៅឆ្នាំ ២០២២ អាជ្ញាធរបានកំណត់ឈ្មោះ Meta ជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ដែលជាអង្គការជ្រុលនិយមសម្រាប់ការបដិសេធមិនទទួលយកខ្លឹមសារឧក្រិដ្ឋកម្ម ហើយបានបិទជាបន្តបន្ទាប់នៅក្នុងប្រទេសរុស្ស៊ី។
TASS បានដកស្រង់សម្តីលោក Boyarsky បាននិយាយថា ទាំងនេះជាពាក្យចចាមអារ៉ាម យើងមិនអាចធ្វើអត្ថាធិប្បាយ លើពួកគេបានទេ នៅពេលនេះមិនមានព័ត៌មានបន្ថែមទេ លើកលែងតែការពិតថា សេវាកម្ម WhatsApp ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកចែកចាយព័ត៌មាន ។
ការអត្ថាធិប្បាយនេះកើតឡើង បន្ទាប់ពីអនុប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល លោក Artyom Sheykin បាននិយាយថា អ្នកនាំសារអាចត្រូវបានរារាំងភ្លាមៗនៅឆ្នាំក្រោយ ប្រសិនបើក្រុមហ៊ុនមេរបស់ខ្លួនមិនចាត់វិធានការដើម្បីអនុវត្ត តាមច្បាប់ដែលតម្រូវឲ្យទិន្នន័យផ្ទាល់ខ្លួន របស់អតិថិជនរុស្ស៊ីត្រូវបានធ្វើមូលដ្ឋានីយកម្ម៕